យោងតាមទស្សនាវដ្ដី Forbes បានឲ្យដឹងថាលោក Mark Zuckerberg មានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន ៧៤ ពាន់លានដុល្លារ ដែលអាចឲ្យនាយកប្រតិបត្តិហ្វេសប៊ុក និងភិរិយា Priscilla Chan អាចទិញអ្វីៗគ្រប់បែបយ៉ាងដើម្បីបំពេញតម្រូវការកូនស្រីទាំងពីររបស់ពួកគេ។ ប៉ុន្តែពីរនាក់ប្ដីប្រពន្ធសំបូរដោយទ្រព្យទាំងវ័យក្មេងរូបនេះមិនធ្វើ និងមិនដែលគិតថារឿងនេះជាគំនិតក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនរបស់ពួកគេនោះទេ។
ប្រាប់ទៅកាន់សារព័ត៌មាន CBS’ Gayle King មហាសេដ្ឋីវ័យ ៣៥ ឆ្នាំរូបនេះបានបង្ហញពីរបៀបដែលគាត់ និងប្រពន្ធចិញ្ចឹមកូនៗ ដោយមានមូលដ្ឋានគ្រឹះសមស្របមួយ បើទោះបីពួកគេកើតមកក្នុងគ្រួសារមានទ្រព្យសម្បត្តិច្រើនក៏ដោយ។ ក្នុងបទសម្ភាសន៍ស្ថាបនិកហ្វេសប៊ុករូបនេះបានរៀបរាប់ថា៖ « គន្លឹះក្នុងការចិញ្ចឹមកូនៗឲ្យបានល្អ ដំបូងយើងមិនផ្ដល់អ្វីគ្រប់យ៉ាងដល់ពួកគេនោះទេ ដូច្នេះនេះជាវិធីសំខាន់បំផុតមួយ »។

ក្រៅពីមិនផ្ដល់ឲ្យកូនតាមការចង់បានរបស់ពួកគេ កូនៗរបស់ Mark Zuckerberg ដែលមានឈ្មោះថា Maxima អាយុ ៤ ឆ្នាំ និង August អាយុ ២ ឆ្នាំ មានទំនួលខុសត្រូវជាមួយការងាររបស់ពួកគេរៀងៗខ្លួន។ ដោយកាលពីខែឧសភា Mark បានចែករំលែកវីដេអូរបស់កូនស្រីរបស់គាត់ដែលកំពុងលាងចាន ជាមួយចំណងជើងថា “ ភាពជោគជ័យរបស់ឪពុកម្តាយត្រូវបានរកឃើញ ”។ បន្ថែមពីនេះនៅពេលទៅធ្វើការលោកក៏បានយកកូនៗ របស់ខ្លួនទៅជាមួយផងដែរ ដើម្បីឲ្យពួកគេបានដឹង និងមើលពីអ្វីដែលគាត់បានធ្វើ៕


អត្ថបទ៖ លីនី


