ខណៈដែលមនុស្សជាច្រើនកត់សម្គាល់ឃើញថានិស្សិតដែលបញ្ចប់មហាវិទ្យាល័យអាចទទួលបានការងារ និងរកប្រាក់ចំណូលបានច្រើនជាងអ្នកដែលមិនបានបញ្ចប់មហាវិទ្យាល័យ នោះមិនមែនជារឿងត្រឹមត្រូវនោះទេ។ ជាក់ស្ដែងទាំងមហាសេដ្ឋី និងស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនសុទ្ធសឹងតែបោះបង់ចោលការសិក្សានៅសាកលវីទ្យាល័យ ហើយចាប់ផ្ដើមបង្កើតអ្វីដែលខ្លួនស្រលាញ់ និងទទួលបានជោគជ័យមកទល់សព្វថ្ងៃ។ យ៉ាងណាមិញយោងតាមទស្សនាវដ្ដី Forbes នាយកប្រតិបត្តិដែលទទួលបានជោគជ័យផ្នែកបច្ចេកវិទ្យាដែលមិនធ្លាប់មានសញ្ញាបត្រមហាវិទ្យាល័យនោះមានដូចជា៖
១. Mark Zuckerberg ៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook បោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យ Harvard ផ្នែកផ្នែកចិត្តវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ ដើម្បីដំណើរការ “thefacebook.com” និងផ្លាស់ទៅ Palo Alto ដើម្បីធ្វើការនៅក្រុមហ៊ុនរបស់គាត់ពេញម៉ោង។
២.Steve Jobs៖ ស្ថាបនិក និងអតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple បោះបង់ចោលការសិក្សានៅមហាវិទ្យាល័យ Reed នៅទីក្រុង Portland បន្ទាប់ពីរៀនបានមួយឆមាស ប៉ុន្តែស្នាក់នៅក្នុងតំបន់នោះ ដើម្បីរៀនពីមុខវិទ្យាដែលគាត់ចូលចិត្តគឺ អក្សរផ្ចង់ ហើយចាប់ផ្ដើមបញ្ចូលទៅក្នុងកំព្យូទ័រផ្ទាល់ខ្លួនដែលគាត់បានបង្កើត។

៣.Bill Gates ៖ ស្ថាបនិក និងអតីតនាយកប្រតិបត្តក្រុមហ៊ុន Microsoft បានចាកចេញពីសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ១៩៧៥ ដើម្បីបង្កើតក្រុមហ៊ុន Microsoft ជាមួយមិត្តភក្តិជិតស្និតម្នាក់ឈ្មោះ Paul Allen។

៤.Michael Dell៖ ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនកំព្យូទ័រ Dell ដែលត្រូវឪពុកម្ដាយបង្ខំឲ្យចូលរៀននៅសាកលវិទ្យាល័យតិចសាសក្នុងឆ្នាំ ១៩៨៣ ប៉ុន្តែបានសម្រេចចិត្តឈប់រៀននៅឆ្នាំទី១។ បន្ទាប់មកគាត់បានលក់កំព្យូទ័រដែលកែច្នៃឡើងវិញមានតម្លៃ ១៨០,០០០ ដុល្លារ ដើម្បីបញ្ចុះបញ្ចូលឪពុកម្តាយរបស់គាត់ថាគាត់មិនចាំបាច់ត្រលប់ទៅមហាវិទ្យាល័យវិញទេ។

៥.


