ក្រសួងអប់រំនៃប្រទេសថៃបានសម្រេចចិត្តដាក់បញ្ចូលថ្នាក់ភាសាអង់គ្លេសបន្ថែមទៀតនៅតាមសាលារដ្ឋទូទាំងប្រទេសនៅឆមាសក្រោយនេះ បន្ទាប់ពីជំនាញភាសាអង់គ្លេសរបស់ខ្លួនមានការរីកចម្រើនក្នុងកម្រិតទាបបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការដាក់បន្ថែមវគ្គសិក្សាភាសាអង់គ្លេសនេះនឹងជួយសិស្សថៃឲ្យទទួលបានកម្រិត B2 ជាកម្រិតនៅក្នុងវិទ្យាល័យ យ៉ាងហោចណាស់ឲ្យបានក្រោមក្របខ័ណ្ឌទូទៅនៃក្របខ័ណ្ឌអឺរ៉ុប (CEFR)។
ស្តង់ដារ CEFR គឺមានប្រជាប្រិយភាពក្នុងចំណោមបណ្តាប្រទេសអឺរ៉ុបហើយត្រូវបានទទួលយកជាអន្តរជាតិ វាជារង្វាស់មួយដែលត្រូវបានទទួលយកយ៉ាងទូលំទូលាយសម្រាប់វាយតម្លៃអ្នកសិក្សាភាសាបរទេស។ ជាមួយគ្នានេះវាបានរកឃើញថា ទោះបីនិស្សិតថៃដែលបានឆ្លងកាត់ការរៀនក្នុងកម្រិត B2 ក៏ពួកគេមិនអាចក្នុងការប្រើប្រាស់ភាសាអង់គ្លេសក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកប្រើភាសាអង់គ្លេសជនជាតិដើមបាននោះទេ។

លើសពីនេះសូម្បីតែបន្ទាប់ពីរៀនភាសាអង់គ្លេសអស់រយៈពេល ១២ ទៅ១៥ ឆ្នាំក៏ដោយក៏មានជនជាតិថៃតិចតួចណាស់ដែលអាចធ្វើការសន្ទនាជាភាសាអង់គ្លេសបាន។ ដូច្នេះហើយប្រទេសថៃត្រូវការគ្រូបង្រៀនភាសាអង់គ្លេសដើម្បីបង្កើនជំនាញភាសាអង់គ្លេសរបស់សិស្សនិស្សិតទាំងអស់ ដោយក្រសួងបានស្នើសុំស្ថានទូតហ្វីលីពីនដើម្បីជួយក្នុងការរកគ្រូ៕

អត្ថបទ៖ លីនី


