ក្រសួងបរិស្ថាន សហការជាមួយទីភ្នាក់ងារកូរ៉េរៀបចំផែនការមេ គ្រប់គ្រងកន្លែងចាក់សំរាមនៅខេត្តសៀមរាបឆ្នាំ២០២១ ក្រោមជំនួយធនាគារពិភពលោកជាង ៦០ លានដុល្លារ
សេដ្ឋកិច្ច December 3, 2019 Chan Sreyny

ដោយយល់ឃើញថាក្នុងពេលបច្ចុប្បន្ននេះការបំពុលបរិស្ថាន គឺជាបញ្ហាចាក់ស្រេះមួយនៅគ្រប់ទីកន្លែងទូទាំងរាជធានី-ខេត្ត ជាពិសេសនៅតាមតំបន់ទេសចរណ៍នានា ដែលធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពផងនោះ ក្រសួងបរិស្ថានបានស្នើសុំទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាលើការសិក្សារៀបចំផែនការគម្រោងមេ នៃការគ្រប់គ្រងកន្លែងចាក់សំរាមនៅខេត្តសៀមរាបឆ្នាំ២០២១។

ការរៀបចំផែនការមេ ត្រូវបានចាប់ផ្ដើមបង្កើតឡើងក្រោមជំនួយរបស់ធនាគារពិភពលោក ដែលបានផ្ដល់ទឹកប្រាក់ប្រមាណជាង​ ៦០ លានដុល្លារដើម្បីជួយក្នុងការរៀបចំគ្រប់គ្រងសម្រាម និងសំណល់រឹងដែលផ្ដោតទៅលើ ៣ ទីតាំងគឺ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងទីក្រុងភ្នំពេញ។ ដូច្នេះហើយក្រសួងបរិស្ថានបានស្នើសុំ KOICA ធ្វើការពិភាក្សាជាមួយនឹងធនាគាពិភពលោក ដើម្បីពិនិត្យលើកិច្ចសហការគ្នាបន្ថែមលើកគម្រោងគ្រប់គ្រងសំណល់សំរាមនេះឲ្យបានល្អ៕

អត្ថបទ៖ លីនី