ទីក្រុងបាងកកនៅតែបន្តកាន់កាប់តំណែងកំពូលរបស់ខ្លួន នៅក្នុងចំណោមតំបន់ទេសចរណ៍ពិភពលោកជាច្រើន បើទោះបីជាក្នុងឆ្នាំនេះវិស័យទេសចរណ៍នៅក្នុងទីក្រុងមានបញ្ហាប្រឈមមួយចំនួនធំក៏ដោយ។ ទីក្រុងបាងកកបានឈរនៅចំណាត់ថ្នាក់ទី១ ក្នុងតារាង Mastercard Global Destination Cities Index (GDCI) រយៈពេល ៤ឆ្នាំៗជាប់គ្នា និងជាលើកទី៦ ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ។
ក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ានប្រទេសថៃគឺជាប្រទេសតែមួយគត់ដែលបានជាប់ចំណាត់ថ្នាក់នៅក្នុង GDCI នៅឆ្នាំនេះដែលមានទីក្រុងចំនួន ៣ ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ២០ នៅលើពិភពលោករួមមាន ទីក្រុងបាងកក ភូកេត និងប៉ាតាយ៉ា។ ក្នុងនោះទីក្រុងចំនួនពីរស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ លើពីភពលោកសម្រាប់ការចំណាយរបស់ភ្ញៀវទេសចរណ៍។

គួរបញ្ជាក់ផងដែរថា GDCI 2019 បានចាត់ចំណាត់ថ្នាក់ទីក្រុងចំនួន ២០០ នៅលើពិភពលោកដោយពឹងផ្អែកទៅលើការវិភាគរបស់ Mastercard អំពីចំនួនភ្ញៀវទេសចរ និងការចំណាយរបស់ពួកគេក្នុងឆ្នាំ ២០១៨។ ដោយភ្ញៀវទេសចរជាតិពេលរាត្រីបានចំណាយប្រាក់ជាង ២០ ពាន់លានដុល្លារនៅទីក្រុងបាងកកពោលគឺកើនឡើង ១៥% បើធៀបនឹងឆ្នាំ ២០១៧ ខណៈនៅភូកេតភ្ញៀវទេសចរចំណាយច្រើនជាង ១២ ពាន់លានដុល្លារពោលគឺកើនឡើង ៩%៕

អត្ថបទ៖ លីនី


