ចំនួនភ្ញៀវទេចរដែលចូលមកទស្សនាតំបន់អង្គរនៅតែបន្តធ្លាក់ចុះ ដោយចំណូលបានពីការលក់បណ្ណ​ទទួលបានជាង ៨០ លានដុល្លារអាមេរិក
សេដ្ឋកិច្ច December 2, 2019 Chan Sreyny

យោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញ​ថាចំនួនភ្ញៀវទេសចរ និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ១១ខែ នៃឆ្នាំ ២០១៩ នេះនៅតែបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ក្នុងនោះចំនួនភ្ញៀវទេសចរដែលបានទិញបណ្ណទស្សនាមានចំនួន ១,៩៩៧,២៦៧ នាក់ ធ្លាកចុះដល់ទៅ ១៤.០៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។

ដោយឡែកចំពោះចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៨៩,៥៥៥,៤៧៤ ដុល្លារ ធ្លាក់ចុះ ១៤.៣២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ ទន្ទឹមនឹងនេះដែរចំណូលសរុបដែលបានឧបត្ថម្ភដល់មូនិធិគន្ធបុប្ផាកម្ពុជាក្នុងរយៈពេល ១១ ខែនៃឆ្នាំនេះមានចំនួន ៣,៩៩៤,៥៣៤ ដុល្លារ ផងដែរ៕

អត្ថបទ៖ លីនី