អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់ Mark Zuckerberg សហស្ថាបនិក Facebook គឺការបង្កើតឲ្យបានច្រើន
បុគ្គលជោគជ័យ November 29, 2019 Chan Sreyny

មហាសេដ្ឋីវ័យ ៣៣ ឆ្នាំ Mark Zuckerberg ដែលជាសហស្ថាបនិកនិងជានាយកប្រតិបត្តិនៃបណ្ដាញសង្គម Facebook គិតថាកំហុសគឺជារឿងដ៏ល្អ ហើយវាគឺគន្លឹះសំខាន់បំផុតដែលធ្វើឲ្យលោកជោគជ័យ។ ដូច្នេះឥឡូវនេះយើងដឹងហើយថាហេតុអ្វីបានជា Facebook មិនខ្លាចក្នុងការធ្វើខុសមិនថាភាពឯកជនរបស់ក្រុមហ៊ុន ឬ សមិទ្ធិផលថ្មីដែលទទួលបរាជ័យដូចជា Facebook Home និង Slingshot ។

Mark ដែលជាអ្នកមានបំផុតវ័យក្មេងជាងគេលើពិភពលោកយល់ឃើញថាមនុស្សជោគជ័យមិនត្រឹមតែរៀនពីកំហុសខ្លួ​នឯងប៉ុណ្ណោះទេ ប៉ុន្តែចំណាយយ៉ាងច្រើនរបស់ខ្លួនក្នុងការធ្វើខុស ព្រោះប្រសិនបើពួកគេមិនឲ្យមានកំហុសនោះពួកគេនឹងមិនដឹងពីវិធីដើម្បីវិវត្តន៍ខ្លួនទៅថ្ងៃមុខនោះទេ។ ជាមួយគ្នានេះ Mark បាននិយាយថា៖ « ប្រសិនបើអ្នកទទួលបានជោគជ័យដោយមិនកើតមានកំហុសឆ្គងទាល់តែសោះនោះ អ្វីៗគ្រប់យ៉ាងដែលអ្នកបានធ្វើនឹងក្លាយជារឿងមិនត្រឹមត្រូវ ផ្ទុយទៅវិញបញ្ចប់បញ្ហាគ្រប់យ៉ាងដែលអ្នកមាននោះទើបជារឿងត្រឹមត្រូវ។ ហើយប្រសិនបើអ្នកសម្រេចបាននូវរឿងត្រឹមត្រូវធំជាច្រើន នោះអ្នកនឹងអាចធ្វើការផ្លាស់ប្តូររឿងសំខាន់ៗមួយចំនួននៅលើពិភពលោក »៕

អត្ថបទ៖ លីនី