មនុស្សជាច្រើនស្គាល់ថា Nike គឺជាអ្វី ប៉ុន្តែមិនមានមនុស្សច្រើនទេតែដឹងថាយីហោមួយនេះត្រូវបានបង្កើតឡើងដោយរបៀបណា និងដោយអ្នកណា។ លោក Phil Knight ដែលជាសហគ្រិនវ័យក្មេងម្នាក់ដែលបានបោះបង់ចោលការងារជាគណនេយ្យករ ចេញរកស៊ីរកប្រាក់ចំណេញដើម្បីបន្តក្ដីសុបិន្តរបស់គាត់ដែលចង់មានក្រុមហ៊ុនស្បែកជើងផ្ទាល់ខ្លួន ហើយមកទល់បច្ចុប្បន្នគាត់អាចសម្រេចបានក្ដីសុបិន្ត និងធ្វើឲ្យអាជីវកម្មរបស់គាត់ក្លាយជាយីហោល្បីល្បាញលំដាប់ពិភពលោក។
នៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យនេះសហស្ថាបនិកក្រុមហ៊ុន Nike បានណែនាំគន្លឹះមួយដល់សហគ្រិនវ័យក្មេងនៅពេលចង់ចាប់ផ្ដើមអាជីវកម្មមួយដែលជាក់លាក់ និងអាចឈរជើងបានយូរនោះគឺ បង្កើតអ្វីដែលយើងចូលចិត្តជាមួយនឹងអ្វីដែលទីផ្សាត្រូវការ ព្រោះចំណុចនេះគឺជាគ្រឹះដ៏រឹងមាំមួយសម្រាប់អាជីវកម្ម។ ដូច្នេះអ្នកត្រូវសួរខ្លួនឯងថាតើអ្នកពូកែអ្វី តើអ្នកចូលចិត្តអ្វី ហើយទីផ្សារត្រូវការអ្វី និងធ្វើដូចម្ដេចដើម្បីរកលុយចេញពីវាបាន ទាំងនេះហើយជាភាពជោគជ័យរបស់សហគ្រិន។ ជាក់ស្ដែងមិនត្រឹមតែសហស្ថាបនិកក្រុមហ៊ុន Nike នោះទេដែលប្រើវិធីនេះ សូម្បីតែអ្នកមានកំពូលៗទាំងអស់នៅក្នុងពិភពជំនួញ ដូចជាលោក Steve Jobs , warren Buffet និង Bill Gates ក៏តែងតែប្រើគោលការណ៍មួយនេះនៅពេលចាប់ផ្ដើមមុខជំនួញណាមួយរបស់ពួកគេ៕

អត្ថបទ៖ លីនី


