យោងតាមទិន្នន័យដែលបានចេញផ្សាយដោយក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទបានបង្ហាញថាក្នុងរយៈពេលជិត ១១ ខែនៃឆ្នាំ ២០១៩ នេះប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្មច្រើនជាង ៣.៧ លានតោនទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះផលិតផលដែលបាននាំចេញធំៗ ក្នុងអំឡុងពេលនោះរួមមានស្រូវ ដំឡូវមី គ្រាប់ស្វាយចន្ទី ពោត សណ្ដែក ចេក ស្វាយ ម្រេចនិងបន្លែ។
បន្ថែមពីនេះទៅទៀតផលិតផលកសិកម្មទាំងអស់បានដឹកជញ្ជូនទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន អឺរ៉ុប មជ្ឈិមបូព៌ា ចិន កូរ៉េ ជប៉ុន ឥណ្ឌា រុស្សីជាដើម។ យ៉ាងណាមិញដើម្បីធ្វើឲ្យផលិតផលកសិកម្មកាន់តែប្រសើរឡើង និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើន បច្ចុប្បន្ន
រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធកំពុងជំរុញ និងបង្កើតវិធានការផ្សេងៗដើម្បីធានាបាននូវគុណភាពនៃផលិតផល និងស្វែងរកទីផ្សារបន្ថែមសម្រាប់ផលិតផលដើម្បីជួយដល់ប្រជាកសិករ ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ៕


អត្ថបទ៖ លីនី


