សហស្ថាបនិកក្រុមហ៊ុន Microsoft បង្ហាញពីការសោកស្ដាយដ៏ធំបំផុតនៅក្នុងជីវិតរបស់គាត់ គឺដោយសារមិនបានធ្វើរឿងមួយនេះ
បុគ្គលជោគជ័យ November 28, 2019 Chan Sreyny

ការសោកស្ដាយនៅក្នុងឆាកជីវិតអ្នកណាៗក៏ធ្លាប់មានយ៉ាងហោចណាស់ម្ដងនៅក្នុងជិវិត មិនថាអ្នកជាអ្នកណា មកពីណា ឬស្ថិតក្នុងស្ថានភាពល្អប្រសើរ ឬ ជិវិតឥតខ្ចោះយ៉ាងណានោះទេ។ ជាក់ស្ដែងសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលការពីពេលថ្មីនេះបានក្លាយជាអ្នកមានបំផុតលើពិភពលោកក៏មានការសោកស្ដាយនៅក្នុងជិវិតរបស់គាត់ដែរ។

មិនមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារ និងខាតបង់ប្រាក់រាប់លានដុល្លារនៅក្នុងអាជីវកម្ម មិនមែនជាការសោកស្ដាយនៅក្នុងជីវិតរបស់មហាសេដ្ឋីរូបនេះនោះទេ។ នៅក្នុងកម្មវិធី Reddit AMA គាត់បានប្រាប់ទៅកាន់អ្នកគាំទ្រម្នាក់ថា គាត់ពិតជាល្ងង់ខ្លៅណាស់ដែលមិនចេះភាសាបរទេស ហើយនេះជាការសោកស្ដាយដ៏ធំបំផុតរបស់គាត់នៅក្នុងជីវិត។ កាលនៅរៀនវិទ្យាល័យលោកបានរៀនភាសាក្រិច និងឡាទីន តែមិនបានច្រើននោះទេ គ្រាន់តែអាចនិយាយបានខ្លះៗប៉ុណ្ណោះ ហើយភាសាដែលគាត់ចង់រៀនបន្ថែមគឺ ភាសាបារាំង ចិន និងអារ៉ាប់ តែទោះជាយ៉ាងណាក្ដីមកទល់វ័យសព្វថ្ងៃលោក Bill Gates នៅតែសង្ឃឹមថាគាត់នឹងមានពេលដើម្បីរៀនសូត្របន្ថែមពីភាសាបារាំង ព្រោះវាងាយស្រួលបំផុតក្នុងការរៀន៕

អត្ថបទ៖ លីនី