នៅឆ្នាំ ២០២២ គ្រប់ផ្លូវជាតិទាំងអស់នៅក្នុងប្រទេសថៃនឹងមាន ៤ គន្លង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍
សេដ្ឋកិច្ច
November 27, 2019
Chan Sreyny
យោងតាមនាយកដ្ឋានផ្លូវហាយវ៉េរបស់ប្រទេសថៃបានប្រកាសកាលពីម្សិលមិញថាគ្រប់បណ្ដាផ្លូវជាតិទាំងអស់នៅក្នុងប្រទេសនឹងមាន ៤ គន្លងដោយក្នុងទិសដៅនីមួយៗពង្រីកទៅដល់ ២ គន្លងក្នុងរយៈពេល ៣ ឆ្នាំខាងមុខទៀត។ គោលបំណងនៃការពង្រីកផ្លុវបន្ថែមនេះ នាយកដ្ឋានបានឲ្យដឹងថាដើម្បីសម្រួលចរាចរណ៍ និងធ្វើឲ្យមានភាពប្រសើរឡើងជាងមុន ជាពិសេសចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍បានច្រើនជាងមុននៅឆ្នាំ ២០២២។
ជាមួយគ្នានេះដែរ ៨០% នៃគម្រោងពង្រីកដែលរួមមានផ្លូវល្បឿនលឿន ៤,២៣៩ គីឡូម៉ែត្រនឹងត្រូវបានបញ្ចប់រួចរាល់ ដោយនៅសល់តែ ១០០០ គីឡូម៉ែត្រទៀតប៉ុណ្ណោះ។ ខណៈដែលអគ្គនាយកដ្ឋានផ្លូវហាយវ៉េលោក Sarawut Songsiwilai បានអះអាងថាប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុកផ្លូវជាតិទាំងអស់ក្នុងប្រទេសថៃនឹងពង្រីកដល់ទៅ ៤ គន្លងហើយនឹងដាក់ឲ្យប្រើប្រាស់ដើម្បីសម្រួលដល់ការធ្វើដំណើរផងដែរ៕
អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


