មហាសេដ្ឋីលំដាប់ទី៤ Warren Buffett ៖ « ចង់ជោគជ័យមានអីពិបាក ឲ្យតែចេះប្រើវិធីមួយនេះ »
បុគ្គលជោគជ័យ November 26, 2019 Chan Sreyny

នៅពេលនិយាយអំពីការវិនិយោគ ការធ្វើជំនួញ ឬការដំណើរការជីវិតផ្ទាល់ខ្លួនមហាសេដ្ឋី Warren Buffett តែងតែនិយាយអ្វីដែលត្រឹមត្រូវដើម្បីផ្តល់នូវប្រាជ្ញា និងការបំផុសគំនិត។ ជាក់ស្ដែងកាលពី ១៥ ឆ្នាំមុននៅពេលសួរសំណួរពីម្ចាស់ភាគហ៊ុន និងអ្នកគាំទ្រនៅឯកិច្ចប្រជុំប្រចាំឆ្នាំក្រុមហ៊ុន Berkshire Hathaway មហាសេដ្ឋី Buffett ត្រូវបានក្មេងជំទង់ចោទសួរថាតើដំបូន្មានអ្វីដែលគាត់នឹងផ្តល់ឲ្យយុវជនដើម្បីទទួលបានជោគជ័យ?

ចំពោះសំណួរនេះមហាសេដ្ឋីលំដាប់ទី៤ លើពិភពលោកបានឆ្លើយថា៖​ « វិធីតែមួយគត់ដែលអ្នកអាចទទួលបានជោគជ័យគឺ ត្រូវចេះជ្រើសរើសមនុស្ស មិនថាអ្នកស្ថិតក្នុងវ័យ ឬ ដំណាក់កាលណាក៏ដោយ ការដើរលេងជាមួយមនុស្សល្អជាងអ្នក ជ្រើសរើសមិត្តរួមការងារដែលមានអាកប្បកិរិយាល្អជាងអ្នក អ្នកនឹងរសាត់តាមទិសដៅនោះ។ មនុស្សដែលអ្នកជ្រើសរើសនៅក្បែរពិតជាសំខាន់ណាស់សម្រាប់ការអភិវឌ្ឍអាជីពរបស់អ្នក។ នៅពេលអ្នកជ្រើសរើសមនុស្សដែលនៅជុំវិញអ្នកជាបុគ្គលដែលល្អ និងឆ្លាតជាងអ្នក ហើយរៀនពីទម្លាប់ជោគជ័យរបស់ពួកគេ អ្នកនឹងស្រូបចំណេះដឹងរបស់ពួកគេ ហើយអ្នកកាន់តែពូកែ និងឆ្លាតជាងមុន»៕

អត្ថបទ៖ លីនី