សហគ្រិនឆ្នើម Dan Lok៖ « ចេញរកស៊ីបានប្រាក់ចំណេញ កុំសង្វាតទិញឡានទំនើប គួរវិនិយោគលើជំនាញមួយ ធានាបង្កើតប្រាក់បានច្រើន »
អាជីវកម្ម November 25, 2019 Chan Sreyny

នៅពេលចេញរកស៊ីដំបូងមិនថា​ជាអាជីវកម្មតូច ឬ ធំ អ្នករកស៊ីតែងប្រឹងប្រែង​ដើម្បីទទួលបានប្រាក់ចំណេញ ផ្លាស់ប្ដូរជីវភាព និងសម្រេចបាននូវអ្វីដែលខ្លួនប្រាថ្នា ។ ប៉ុន្តែសហគ្រិនដែលបរាជ័យក្នុងជំនួញដល់ទៅ ១៣ដង និងឆ្លងកាត់បទពិសោធន៍ជូរចត់ក្នុងជិវិត ទម្រាំក្លាយជាសហគ្រិនឆ្នើមលោក Dan Lok បាននិយាយថា៖ « ចេញរកស៊ីបានប្រាក់ចំណេញ កុំសង្វាតទិញឡានទំនើប »។

កំហុសដ៏ធំបំផុតដែល Dan Lok បានឃើញចំពោះសហគ្រិន គឺពួកគេព្យាយាមលក់ បន្ទាប់មកចំណាយប្រាក់ដែលលក់បានដោយល្ងង់ខ្លៅទៅលើរបស់ល្អៗ ដោយយកលេសថាជាការលើកទឹកចិត្តសម្រាប់ខ្លួនឯង។ ប៉ុន្តែសហគ្រិនគ្រប់រូបគួរតែវិនិយោគលើទ្រព្យ​ ហើយទុកឲ្យទ្រព្យទាំងនោះបង្កើតទ្រព្យសម្បត្តិយ៉ាងច្រើនដល់ពួកគេ។ ដូច្នេះប្រសិនបើអ្នកចាប់ផ្ដើមដំបូងរឿងដែលល្អបំផុតក្នុងការវិនិយោគគឺ ខ្លួនអ្នក អ្នកក៏អាចទិញរបស់ល្អៗ ដោយខ្លួនឯងជារង្វាន់សម្រាប់ពេលណាដែលអ្នកបានឈានដល់គោលដៅមួយ។ នៅពេលដែលអ្នកឈានដល់គោលដៅនោះ ពេលនោះអ្នកអាចផ្ដល់រង្វាន់ដល់ខ្លួនឯង ហើយអ្នកកំណត់គោលដៅមួយផ្សេងទៀតបន្ទាប់មកផ្តល់រង្វាន់ដល់ខ្លួនអ្នកម្តងទៀតនៅពេលដែលអ្នកឈានដល់គោលដៅថ្មី៕

អត្ថបទ៖ លីនី