កាលពីពេលថ្មីៗនេះទស្សនាវដ្តី Forbes បានបង្ហាញចំណាត់ថ្នាក់តារាចម្រៀង ១០ រូបដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងឆ្នាំ ២០១៩ នេះ។ តាមរយៈចំណាត់ថ្នាក់ក្រុមតារាចម្រៀងផ្អែកលើចំណូលមុនពេលគិតពន្ធចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៨ ដល់ថ្ងៃទី១ ខែមិថុនាឆ្នាំ ២០១៩ ដោយបានចងក្រងបញ្ជីឈ្មោះតារាចម្រៀងស្រីដូចជា៖
១. Taylor Swift បានឈរនៅកំពូលតារាងនៅឆ្នាំនេះ ដោយរកចំណូលបានចំនួន ១៨៥ លានដុល្លារ។
២. Beyoncé ជាប់ចំណាត់ថ្នាក់ទី២ ក្នុងតារាងចំណាត់ថ្នាក់ឆ្នាំ ២០១៩ ដោយរកចំណូលបាន ៨១ លានដុល្លារ។

៣. Rihanna ជាតារាស្រីដែលបានឡើងខ្ពស់គួរឲ្យកត់សម្គាល់នៅក្នុងចំណាត់ថ្នាក់នៅឆ្នាំនេះ នាងលោតពីចំណាត់ថ្នាក់ទី ៧ មកដល់លេខ ៣ ដោយរកចំណូលបាន ៦២ លានដុល្លារ។

៤. Katy Perry បានធ្លាក់ចុះពីចំណាត់ថ្នាក់ដំបូងមកដល់ចំណាត់ថ្នាក់ទី៤ នៅក្នុងឆ្នាំនេះ ដោយរកចំណូលបានចំនួន ៥៧.៥ លានដុល្លារ។

៥. Pink បានធ្លាក់ចុះមួយចំណាត់ថ្នាក់ប៉ុណ្ណោះនៅឆ្នាំនេះ ដោយឈរនៅលេខរៀងទី ៥ រកចំណូលបាន ៥៧ លានដុល្លារ។

៦. Ariana Grande នៅក្នុងឆ្នាំនេះ ទទួលបានចំណាត់ថា្នក់ទី ៦ បន្ទាប់ពីការចេញអាល់ប៊ុមទី៥ របស់នាងដែលមានចំណងជើងថា “Thank U Next,” រកចំណូលបាន ៤៨ លានដុល្លារ។

៧. Jennifer Lopez តារាចម្រៀងវ័យ ៥០ ឆ្នាំបានធ្លាក់ចំណាត់ពីទី ៦ មកចំណាត់ថ្នាក់ទី៧ ក្នុងឆ្នាំនេះ ដោយរកចំណូលបាន ៤៣ លានដុល្លារ។

៨. Lady Gaga ទោះបីជានាងបានទម្លាក់ពីចំណាត់ថ្នាក់ទី ៥ មកដល់លេខ ៨ ចាប់តាំងពីឆ្នាំមុនក៏ដោយ ប៉ុន្តែបទភ្លេងរបស់ខ្សែភាពយន្ត “A Star Is Born” គឺជាអាល់ប៊ុមលក់ដាច់បំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៩ ដោយឆ្នាំនេះ Lady Gaga រកចំណូលបាន ៣៩.៥ លានដុល្លារ។

៩. Celine Dion តារាចម្រៀងស្រីសញ្ជាតិកាណាដារូបនេះ ឈរនៅចំណាត់ទី៩ ក្នុងតារាឆ្នាំ ២០១៩ដោយរកចំណូលបាន ៣៧.៥ ដុល្លារ។

១០. Shakira ឈរនៅចំណាត់ទី១០ ក្នុងតារាងចំណាត់ថ្នាក់ឆ្នាំ២០១៩ បន្ទាប់ពីខកខានក្នុងការចេញអាល់ប៊ុម និងការប្រគុំតន្រ្តីនានាដោយសារជំងឺ បច្ចុប្បន្នតារាស្រីនប្រទេសកូឡុំប៊ីរូបនេះរកចំណូលបាន ៣៥ លានដុល្លារ៕

អត្ថបទ៖ លីនី


