ក្រុមហ៊ុនអាកាសចរណ៍ Jeju Air របស់កូរ៉េខាងត្បូង បើកជើងហោះហើរត្រង់ទៅកាន់កោះ Phu Quoc ប្រទេសវៀតណាម
សេដ្ឋកិច្ច November 25, 2019 Chan Sreyny

ក្រុមហ៊ុន Jeju Air ដែលជាក្រុមហ៊ុន​អាកាសចរណ៍មានតម្លៃទាបរបស់សាធារណៈរដ្ឋកូរ៉េបានប្រកាសកាលពីថ្ងៃទី ២២ ខែវិច្ឆិកាថាខ្លួនបានបើកជើងហោះហើរត្រង់ទៅកាន់កោះ Phu Quoc ( អតីតកោះត្រល់) ប្រទេសវៀតណាម និងកោះ Bohol នៃប្រទេសហ្វីលីពីន។ ក្រុមហ៊ុនបានចាប់ផ្ដើមប្រតិបត្តិការជើងហោះហើរនៅលើផ្លូវពីអាកាសយានដ្ឋានអន្តរជាតិ Incheon នៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី ២១ ខែវិច្ឆិកា។

​ជើងហោះហើរទាំងនេះត្រូវបានចាប់ផ្ដើមចំពេលមានការធ្លាក់ចុះនៃតម្រូវការរបស់ប្រជាជនកូរ៉េក្នុងការធ្វើដំណើរទៅប្រទេសជប៉ុន ដោយសារជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ Jeju Air បានផ្លាស់ប្ដូរការខាតបង់សុទ្ធចំនួន ៣០.១ ពាន់លានវ៉ុន ( ២៧ លានដុល្លារ) នៅត្រីមាសទី៣ នៃឆ្នាំនេះ​ ពីប្រាក់ចំណេញសុទ្ធ ៣១.១ ពាន់លានវ៉ុនកាលពីឆ្នាំមុនផងដែរ៕

អត្ថបទ៖ លីនី