បុរស ៣ នាក់បានរៀនស្ទីលពីមេហ្វេសប៊ុក Mark Zuckerberg បង្កើតអាជីវកម្មដែលមានតម្លៃជាង ៥០០ លានដុល្លារ ក្លាយជាសហគ្រិនឆ្នើមទាំងវ័យក្មេង
អាជីវកម្ម November 23, 2019 Chan Sreyny

សហគ្រិនវ័យក្មេង ៣ រូប រៀនស្ទាយតាមសហស្ថាបនិកហ្វេសប៊ុក Mark Zuckerberg ហើយចាប់ផ្ដើមកសាងជំនួញរហូតមកដល់បច្ចុប្បន្នដែលមានតម្លៃរាប់រយលានដុល្លារ។ លោក Siu Rui Quek , Marcus Tan និង Lucas Ngoo ជាអ្នកបង្កើត Carousell ដែលជាវេទិកាទីផ្សារសម្រាប់អ្នកប្រើប្រាស់តាមអ៉ីនធឺណេត។ មិត្តភក្តិទាំងបីនាក់បានចាប់ផ្តើមអាជីវកម្មនេះនៅក្នុងឆ្នាំ ២០១២ បន្ទាប់ពីត្រូវបានបំផុសគំនិតក្នុងអំឡុងពេលហាត់ការងារនៅ Silicon Valley ។ ក្នុងរយៈពេលតែ ៧ ឆ្នាំពួកគេទទួលបានការគាំទ្រពីវិនិយោគិនកំពូលហើយទទួលបានតម្លៃរហូតដល់ ៥៥០ លានដុល្លារ។

លោក Siu Rui Quek សហស្ថាបនិក និងជានាយកប្រតិបត្តិនៃ Carousell បានបង្ហាញថាការបង្កើតក្រុមហ៊ុន និងអាចសម្រេចទៅបានដោយសារបានរៀនសូត្រពីមេហ្វេសប៊ុក Mark Zuckerberg គឺដឹងពីបេសកកម្មរបស់ខ្លួន និងត្រូវផ្ដោតលើវាជាមុនសិន។ វាជាមេរៀនដែលគាត់បានរៀនតាំងពីអាយុ ២០ឆ្នាំ ហើយបានធ្វើឲ្យគាត់មានថ្ងៃនេះជាមួយអាជីវកម្មដ៏ធំមួយនៅក្នុងដៃ។ គំនិតនៃបេសកកម្មរបស់គាត់នេះ គឺគ្រាន់តែជួយឲ្យមនុស្សមានភាពប្រសើរឡើង និងជួយបង្កើតការសហការគ្នា។

ដំបូងឡើយពួកគេបានទទួលបានការលើកទឹកចិត្តពីសំណាក់វីរបុរសរបស់ខ្លួន Mark Zuckerberg ដោយសំដៅទៅលើបទបង្ហាញដែលពួកគេបានមើលពីស្ថាបនិកដ៏ល្បីរបស់ Facebook ។ ភាពដូចគ្នាមួយដែលពួកគេទាំងអស់គ្នាមាន គឺគ្រាន់តែជាការចាប់អារម្មណ៍ទាំងមូលសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហា និងធ្វើឲ្យមានឥទ្ធិពលដ៏ធំធេង។ បន្ទាប់មកពួកគេបានរកឃើញវិធីល្អបំផុតសម្រាប់ពួកគេដើម្បីធ្វើនោះ គឺដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ ហើយបង្កើតវេទិកាទិញ លក់មួយតាមអ៉ីនធឺណេតដោយផ្ដោតសំខាន់តាមលើរបស់របរ អេឡិចត្រូនិច ហើយបានពង្រីកដល់ប្រភេទដូចជា សម្លៀកបំពាក់ ទ្រព្យសម្បត្តិ ឡាន និងការងារ។

យ៉ាងណាមិញចាប់តាំងពីពេលចាប់ផ្តើមមក សហគ្រិនទាំងបី រូបនេះបានប្តេជ្ញាចិត្តនឹងធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍របស់ពួកគេនូវដំណោះស្រាយដំបូងបំផុតនៅលើប្រព័ន្ធទូរស័ព្ទដៃ។ ពួកគេជឿជាក់ថាវានឹងធ្វើឲ្យដំណើរការកាន់តែសាមញ្ញ សមស្របទៅនឹងអ្នកប្រើក្នុងតំបន់ដែលចូលចិត្តប្រើស្មាតហ្វូនជាជាងការប្រើកុំព្យូទ័រលើតុក្នុងពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ លីនី​