ថៃកំណត់កំណើន GDP ឲ្យសម្រេចបានពី ២.៧% ទៅ ៣.៧% នៅឆ្នាំក្រោយ
សេដ្ឋកិច្ច November 23, 2019 Chan Sreyny

ក្រុមប្រឹក្សារដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ចថៃបានឯកភាព និងអនុម័តគោលដៅសេដ្ឋកិច្ចរបស់រដ្ឋាភិបាលពីកំណើន ២​.៧% ទៅ ៣.៧% នៅឆ្នាំក្រោយ ដោយការអនុម័តនេះត្រូវបានឯកភាពពីសា្ថប័នពាក់ព័ន្ធកាលពីថ្ងៃសុក្រម្សិលមិញនេះ។ ទន្ទឹមនឹងនេះដែររដ្ឋាភិបាលថៃក៏បានកំណត់គោលដៅនៃការចំណាយថវិកាចំនួន ៩២.៣% នៃថិវកាសរុបនៅឆ្នាំក្រោយដើម្បីសម្រេចបាននូវគោលដៅកំណើន GDP។

ក្រៅពីនេះក្រុមប្រឹក្សារដ្ឋមន្រ្តីសេដ្ឋកិច្ចក៏បានកំណត់ទិសដៅកំណើននៃការនាំចេញយ៉ាងហោចណាស់ ៣% នៅឆ្នាំក្រោយ និងចំនួនភ្ញៀវទេសចរសរុបចំនួន ៤១.៨ លាននាក់។ ហើយរដ្ឋាភិបាលក៏មានគោលបំណងសម្រាប់ការវិនិយោគក្នុងស្រុក និងបរទេសយ៉ាងហោចណាស់ឲ្យបានចំនួន ៣.៣ ពាន់លានបាត (១០៩.៣ ពាន់លានដុល្លារ) នៅឆ្នាំក្រោយ៕

អត្ថបទ៖ លីនី