លោក Jack Ma ស្ដេចជំនួញ និងជាមហាសេដ្ឋីលុយវាល់លាននៅប្រទេសចិនបានបង្ហាញថាគន្លឹះសម្ងាត់មួយនៃភាពជោគជ័យរបស់ Alibaba គឺ ក្រុមហ៊ុនមានបុគ្គលិកស្រីជាច្រើន។ ដោយ ៦ នាក់ក្នុងចំណោមស្ថាបនិក ១៨ នាក់ដំបូងនៅក្រុមហ៊ុន Alibaba គឺជាស្ត្រី ដែលធ្វើឲ្យក្រុមស្ថាបនិករបស់ពួកគេមានស្ត្រីមួយភាគបី ហើយច្រើនជាង ៤០% នៃកម្លាំងពលកម្មសរុបរបស់ខ្លួនគឺជាស្ត្រី។
អតីតនាយកប្រតិបត្តិកក្រុមហ៊ុន Alibaba បានអះអាងថាវាមានសារៈសំខាន់ណាស់ សម្រាប់ក្រុមហ៊ុនរបស់លោកដែលមានតុល្យភាពនៃភាពជាអ្នកដឹកនាំ និងគំនិតក្នុងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពបំផុត។ ដោយ Jack Ma បានពន្យល់ថា៖ « ស្ត្រីមានការយល់ចិត្តច្រើន ហើយអាចយល់ពីមនុស្សបានល្អជាងបុរស ខណៈដែលបុរសគិតអំពីខ្លួនឯងច្រើន ហើយស្រ្តីតែងតែគិតអំពីអ្នកដទៃច្រើនជាងខ្លួនឯង។ ដូច្នេះហើយគ្រប់កិច្ចការ និងការងារ ស្រ្តីគឺជាផ្នែកដ៏ធំមួយដែលជួយឲ្យគ្រប់ដំណើរការទាំងអស់ទទួលបានជោគជ័យ »៕

អត្ថបទ៖ លីនី


