លុចសំបួរបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលមិនយកថ្លៃការដឹកជញ្ជូនសាធារណៈរបស់ខ្លួនទាំងអស់រួមមាន៖ រថភ្លើង រថភ្លើងក្រុង និងឡានក្រុង។ នាយករដ្ឋមន្រ្តីលោក Xavier Bettel និងរដ្ឋាភិបាលចម្រុះបានប្រកាសថាពួកគេ និងលើកលែងពីការគិតតម្លៃទៅលើសេវាកម្មដឹកជញ្ជូនទាំងអស់ ដោយសង្ឃឹមថានឹងអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ដែអាក្រក់បំផុតនៅលើពិភពលោក។
ជាមួយគ្នានេះដែរលុចសំបួមានអ្នកដំណើរជាង ៤០០,០០០ នាក់ធ្វើដំណើរទៅធ្វើការមកពីប្រទេសជិតខាងដូចជា ដែនដីប៊ែលហ្សិក អាល្លឺម៉ង់ និង បារាំង។ ខណៈដែលឆ្នាំនេះលុចសំបួបានចាប់ផ្តើមផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃដល់មនុស្សគ្រប់រូបដែលមានអាយុក្រោម ២០ ឆ្នាំ សិស្សអនុវិទ្យាល័យ ក៏អាចជិះយានយន្តដោយសេរីពីសាលារៀនទៅផ្ទះផងដែរ ហើយបច្ចុប្បន្នចំនួនរថយន្តនៅក្នុងប្រទេសនេះមានចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសនៅសហភាពអឺរ៉ុប។

យ៉ាងណាមិញការមិនគិតថ្លៃនេះមិនទាន់ត្រូវបានសម្រេចអនុវត្តសម្រាប់ប្រភេទរថភ្លើងខ្នាតធំ ដែលមានពីរជាន់នោះទេ ដោយឥឡូវនេះអ្នកដំណើរចំណាយប្រាក់ ២ អឺរ៉ូសម្រាប់ការធ្វើដំណើររយៈពេល ២ ម៉ោង។ ប៉ុន្តែទោះជាយ៉ាងណាក្ដីរដ្ឋាភិបាលចម្រុះបាននិយាយថាខ្លួនមានផែនការកែលម្អការបន្ធូរបន្ថយពន្ធសម្រាប់អ្នកធ្វើដំណើរ ដើម្បីទទួលបានអត្ថប្រយោជន៍ដែលអាចរកបានដោយផ្អែកលើចម្ងាយដែលបានធ្វើដំណើរ។ ដោយចាប់ផ្តើមនៅឆ្នាំ ២០២០ រាល់សំបុត្រទាំងអស់នឹងត្រូវលុបចោលដើម្បីសន្សំសំចៃលើការប្រមូលថ្លៃសំបុត្រ និងការទិញសំបុត្រ៕

អត្ថបទ៖ លីនី


