អ្នកភ្នំពេញ និងកំពង់ស្ពឺ ត្រៀមខ្លួនរោងចក្រធំៗ ចំនួនពីរជាមួយឱកាសការងារជាង ៣០០០ កន្លែង នឹងមានវត្តមានក្នុងពេលឆាប់ៗនេះ
សេដ្ឋកិច្ច November 21, 2019 Chan Sreyny

កាលពីពេលថ្មីៗនេះគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ តាមសំណើរស្នើសុំវិនិយោគ ជូនដល់ក្រុមហ៊ុនក្នុងការសាងសង់រោងចក្រធំៗ ចំនួនពីរទីតាំង។ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដែលមានតម្លៃសរុប ៧.៦ លានដុល្លាអាមេរិក ហើយផ្ដល់ការងារដល់ប្រជាពលរដ្ឋជាង ៣០០០ កន្លែង ត្រូវបានផ្ដល់ជូនក្រុមហ៊ុនដូចខាងក្រោម៖

១. ក្រុមហ៊ុន SIMAG INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៥៨កន្លែង។

២. ក្រមហ៊ុន GREENFIELD (CAMBODIA) INDUSTRY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៦០ កន្លែង៕