មនុស្សជោគជ័យភាគច្រើនមានបទពិសោធន៍ដូចគ្នានៅពេលដែលព្យាយាមចាប់ផ្តើមអាជីវកម្មថ្មី អ្នកបរាជ័យ ៩ ដងមុននឹងជោគជ័យលើកទី ១០ ។ អ្នកត្រូវឆ្លងកាត់ការបរាជ័យជាមេរៀន និងបោះជំហានទៅមុខដើម្បីសម្រេចគោលដៅចុងក្រោយ។ វាជាការសំខាន់ណាស់ដែលមិនត្រូវចុះចាញ់ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺត្រូវដឹងថាពេលណាត្រូវឈប់ និងពេលណាត្រូវចាប់ផ្តើម លោក Dan Lok បុរសដែលបរាជ័យក្នុងមុខជំនួញរហូតដល់ ១៣ ដងដឹងពីរឿងនេះ៖
១.តើពេលណាដែលត្រូវឈប់?៖ ពេលដែលត្រូវឈប់គឺ នៅពេលដែលអ្នកដឹងច្បាស់ពីខ្លួនឯង ពេលដែលអ្នកដឹងពីសមត្ថភាពខ្លួនឯងក្នុងពេលបច្ចុប្បន្ន នៅពេលដែលអ្នកអាចផ្ដល់នូវចម្លើយសម្រាប់ខ្លួនឯងថាតើអ្នកបង្កើតអាជីវកម្មដើម្បីអ្វី ឬ ចង់បានអ្វីនៅថ្ងៃមុខ ហើយពីមុន និងឥលូវអ្នកខុសប្លែកដូចម្ដេចខ្លះ។
២.តើពេលណាដែលត្រូវចាប់ផ្ដើម៉៖ មិនថាតែអ្នកដែលចង់ប្រកបអាជីវកម្មនោះទេ មនុស្សគ្រប់គ្នាអាចចាប់ផ្ដើមផែនការ និងជីវិតរបស់ខ្លួននៅពេលដែលយើងស្គាល់ច្បាស់ពីខ្លួនឯង ដឹងពីអ្វីដែលយើងមានទាំងសមត្ថភាព និងហរិញ្ញវត្ថុ នៅពេលដែលអ្នកមានក្រុមដែលល្អ មនុស្សល្អដែលជួយអ្នកក្នុងការឆ្ពោះទៅមុខ នោះអ្នកនឹងជោគជ័យ។ ជារួមដើម្បីស្គាល់ច្បាស់ពីខ្លួនឯងអ្នកត្រូវចោទសួរខ្លួនឯង និងព្យាយាមគិតស្វែងរកចម្លើយ នៅពេលដែលអ្នកឆ្លើយសំនួរទាំងនោះបានការគិតរបស់អ្នកនឹងកាន់តែច្បាស់លាស់ ទាំងនោះហើយគឺជាមេរៀនដែលបង្រៀនអ្នកឲ្យស្គាល់ពីខ្លួនឯង និងកាន់តែខ្លាំងពូកែជាងអ្នកណាៗទាំងអស់៕


អត្ថបទ៖ លីនី


