ក្រុមហ៊ុនថៃ B. Grimm Power បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនទៅលើក្រុមហ៊ុន PV នៅអាស៊ីអាគ្នេយ៍តាមរយៈការវិនិយោគលើគម្រោងថាមពលពន្លឺព្រះអាទិត្យ ៣០ មេហ្គាវ៉ាត់ដែលនឹងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា។ ដោយគម្រោងថាមពលពន្លឺព្រះអាទិត្យនេះនឹងត្រូវបានអភិវឌ្ឍនៅស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះដែរក្រុមហ៊ុនបុត្រសម្ព័ន្ធ B.Grimm បានចុះកិច្ចព្រមព្រៀងទិញភាគហ៊ុន ដើម្បីទទួលបានភាគហ៊ុនទាំងអស់នៅក្នុងក្រុមហ៊ុន Ray Power Supply Co., Ltd ដោយមានតម្លៃភាគហ៊ុន ៣០ ម៉ឺនដុល្លារ។ កិច្ចព្រមព្រៀងនេះនឹងផ្ដល់ឲ្យក្រុមហ៊ុននូវសិទ្ធិដើម្បីអភិវឌ្ឍគម្រោង PV ក្នុងខេត្តពោធិ៍សាត់ ដែលបានអនុលោមតាមកិច្ចព្រមព្រៀងទិញថាមពលរយៈពេល ២០ ឆ្នាំជាមួយនឹងអគ្គិសនីជាតិកម្ពុជា (EDC) ដោយគម្រោងនេះគ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ ២០២០។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការផ្ទេរភាគហ៊ុននៅតែទាមទារការយល់ព្រមពីក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា៕

អត្ថបទ៖ លីនី


