ប្រទេសចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ហើយនឹងនៅតែបន្តដើរតួនាទីអភិវឌ្ឍបន្ថែមទៀត
សេដ្ឋកិច្ច November 20, 2019 Chan Sreyny

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសចិនបានដើរតួនាទី ហើយនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ ថ្លែងនៅក្នុងសុន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍ជំរុញការវិនិយោគ និងពិព័រណ៍គ្រឿងចក្ររបស់ខេត្តហ៊ូណាន កម្ពុជា – ចិន ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទានជាច្រើនដល់ប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

ជាមួយគ្នានេះហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពិតជាមានសារៈសំខាន់ណាស់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ហើយក៏បានចូលរួមចំណែកជួយសម្រួលដល់ពាណិជ្ជកម្មនិងវិនិយោគ បង្កើនភាពប្រកួតប្រជែង បង្កើតការងារ និងជួយកាត់បន្ថយភាពក្រីក្រ។ ដោយកន្លងមករហូតដល់បច្ចុប្បន្ននេះប្រទេសចិនបានជួយកម្ពុជាក្នុងការកសាងផ្លូវប្រវែងសរុប ៣,២៨៧ គីឡូម៉ែត្រ និងស្ពានធំៗចំនួន ៨ ក្នុងប្រវែងសរុប ៧,៩៥ គីឡូម៉ែត្រ និងចំណតផែកុងតឺន័រថ្មីសម្រាប់កំពង់ផែស្វយ័តភ្នំពេញផងដែរ។

លើសពីនេះទៅទៀតក្រុមហ៊ុនសាជីវកម្មផ្លវ និងស្ពានរបស់ប្រទេសចិនបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនូវផ្លូវល្បឿនលឿនប្រវែង ១៩០ គីឡូម៉ែត្រដែលលាតសន្ធឹងពីទីក្រុងភ្នំពេទៅកាន់ខេត្តព្រះសីហនុ ដោយនៅពេលបញ្ចប់រួចរាល់គម្រោងនេះនឹងចូលរួមចំណែយ៉ាងច្រើននៅក្នុងការជំរុញសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះដែរឯកឧត្តមក៏បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដែលស្នើដោយប្រទេសចិនក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរោងចក្រវារីអគ្គិសនីអាកាសយានដ្ឋានកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា៕

អត្ថបទ៖​ លីនី