រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងទទួលបានទឹកប្រាក់ជាង ២២ ពាន់លានដុល្លារពីក្រុមហ៊ុនពាក់ព័ន្ធនឹងករណីភ្លើងឆេះព្រៃ
សេដ្ឋកិច្ច November 19, 2019 Chan Sreyny

យោងតាមក្រសួងបរិស្ថាន និងព្រៃឈើ (KLHK) បានឲ្យដឹងថារដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងទទួលបានទឹកប្រាក់ប្រមាណ ២២.៥ ពាន់លានដុល្លារពីក្រុមហ៊ុនជាច្រើនក្នុងបណ្តឹងជាសាធារណៈអំពីអគ្គីភ័យព្រៃឈើ។ អគ្គស្នងការច្បាប់ក្រសួងបរិស្ថាន និងព្រៃឈើបាននិយាយថាចំនួនទឹកប្រាក់នេះបានមកពីបណ្តឹងចំនួន ៩ ដែលត្រូវបានផ្តល់ដោយតុលាការកំពូល (MA)។

ជាមួយគ្នានេះដែរសរុបទៅមានពាក្យបណ្ដឹងចំនួន ១៧ ដែលទាក់ទងទៅនឹងការឆេះព្រៃដ៏ធំនៅឥណ្ឌូនេស៊ីក្នុងឆ្នាំនេះ ដោយកាលពីខែមុនក្រសួងបានចាត់ទុកក្រុមហ៊ុនចំនួន ៨ និងបុគ្គលមួយរូបពីបទសង្ស័យចំពោះការឆេះ និងរីករាលដាលនៃព្រៃឈើនេះ។ ខណៈដែលក្រសួងកំពុងជំរុញឲ្យការប្រហារជិវិតអាចធ្វើឡើងយ៉ាងឆាប់រហ័ស ដូច្នេះជនជាប់ចោទអាចសងប្រាក់ និងជួសជុលបរិស្ថានដែលខូចខាតបានលឿន។

យោងតាមស្ថិតិដែលប្រកាសដោយរដ្ឋាភិបាលឥណ្ឌូនេស៊ីកាលពីថ្ងៃទី ២១ ខែតុលានេះបានឲ្យដឹងថាផ្ទៃដីប្រមាណ ៨៥៧,៧៥៦ ហិកតា ត្រូវបានរងផលប៉ះពាល់ដោយសារអគ្គីភ័យព្រៃឈើក្នុងអំឡុងខែមករា ដល់ ខែកញ្ញាបើប្រៀបធៀបទៅនឹង ៥២៩,២៦៧ ហិកតានៅក្នុងឆ្នាំ ២០១៨ ទាំងមូល។ ហើយប្រទេសឥណ្ឌូនេស៊ីត្រូវតែតស៊ូគ្រប់គ្រងភ្លើងឆេះព្រៃនៅកោះស៊ូម៉ាត្រា និងកោះ Borneo ដែលបានបង្កើតផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជនខ្លួន និងនៅប្រទេសជិតខាងដូចជាប្រទេសម៉ាឡេស៊ី និងសិង្ហបុរីផងដែរ៕

អត្ថបទ៖ លីនី