ចង់ជោគជ័យក្នុងជីវិត កុំភ្លេចគោលការណ៍ទាំង ៥ ពីមហាសេដ្ឋីមាឌល្អិត ចិត្តធំ Jack Ma
បុគ្គលជោគជ័យ November 19, 2019 Chan Sreyny

លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba បាននិយាយនៅក្នុងកិច្ចពិភាក្សាមួយអំពីលុយ រឿងមនុស្សធម៌ និងចក្ខុវិស័យរបស់លោកចំពោះប្រទេសចិន។ ក្នុងនោះអតីតនាយកប្រតិបត្តិក្រុមហ៊ុន Alibaba ក៏បានបង្ហើបឲ្យដឹងពីវិធីសាស្រ្តដែលគាត់ទទួលបានជោគជ័យ និងទទួលបានងារជាអ្នកមានបំផុតនៅប្រទេសចិនបន្ទាប់ពីតម្លៃ IPO របស់ក្រុមហ៊ុន Alibaba កាន់តែធំ។ ខាងក្រោមនេះគឺ​ មេរៀនជីវិត ៥ យ៉ាងដែលមនុស្សក៏ដូចជាយុវជនជាច្រើនអាចរៀនសូត្រតាមមហាសេដ្ឋីរូបនេះ៖

១. គិតទៅមុខជានិច្ច៖ លោក Jack Ma ជាម្ចាស់ក្រុមហ៊ុន ដែលមាន IPO ធំជាងគេជាមួយតម្លៃជិត ២៥ ពាន់លានដុល្លារបាននិយាយថា៖ « យើងទទួលបានជោគជ័យនៅថ្ងៃនេះមិនមែនដោយសារយើងធ្វើបានល្អនោះទេនៅថ្ងៃនេះ គឺយើងមានក្តីសុបិន្តតាំងពី ១៥ ឆ្នាំមុនមកម្ល៉េះ។

២. លុយមិនមែនជាសុភមង្គលនោះទេ តែវាជាការទទួលខុសត្រូវ៖ Jack Ma ដែល​បានបង្រៀនភាសាអង់គ្លេសនៅប្រទេសចិន បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យបាននិយាយថា៖​​ « នៅពេលដែលខ្ញុំបញ្ចប់ការសិក្សាខ្ញុំរកបាន ២០ ដុល្លារក្នុងមួយខែវាពិតជាអស្ចារ្យណាស់។ នៅពេលអ្នកមានលុយ ១ លានដុល្លារអ្នកគឺជាមនុស្សសំណាងម្នាក់ នៅពេលអ្នកមានលុយ ១០ លានដុល្លារអ្នកនឹងមានបញ្ហាឈឺក្បាលជាច្រើន។ នៅពេលអ្នកមានប្រាក់ច្រើនជាង ១ កោដិដុល្លារ ឬ ១ រយលានដុល្លារនោះគឺជាទំនួលខុសត្រូវដែលអ្នកមាន ទាំងនេះជាការទុកចិត្តរបស់មនុស្សលើអ្នកពីព្រោះពួកគេជឿថាអ្នកអាចចំណាយប្រាក់បានល្អជាងអ្នកដទៃ »។

៣. ​រំពឹងទុកទៅលើអ្វីគ្រប់យ៉ាង៖ « ជីវិតគឺដូចជាប្រអប់សូកូឡាមួយ អ្នកមិនអាចដឹងមុនទេថា អ្នកនឹងទទួលបានអ្វីនោះទេ » នេះគឺជាអ្វីដែលលោក Ma បាននិយាយពីខ្សែភាពយន្តមួយដែលគាត់ចូលចិត្តគឺ Forrest Gump ។

៤. ភាពជោគជ័យមិនមែនកើតឡើងដោយសារខ្សែស្រឡាយ៖ មហាសេដ្ឋីដែលបានចាប់ផ្ដើមក្រុមហ៊ុន Alibaba ចេញពីផ្ទះរបស់គាត់នៅហាំងចូវប្រទេសចិនបានអះអាងថា គាត់មិនមានឪពុកអ្នកមាន ពូដ៏ពូកែ​ ឬ មានអំណាចនោះទេ យើងមានតែអតិថិជនដែលគាំទ្រយើងតែប៉ុណ្ណោះ។

៥.ដើម្បីផ្លាស់ប្ដូរពិភពលោកត្រូវវិនិយោគលើយុវជន៖ នេះគឺជាអាថ៌កំបាំង​តែមួយគត់ ជួយដល់អ្នកដែលចង់ទទួលបានជោគជ័យ គឺជួយក្មេងៗវ័យជំទង់ ជួយក្មេងតូចៗ ដោយសារក្មេងវ័យជំទង់នឹងធំឡើងជាយុវជន និងក្មេងតូចៗនឹងធំលូតលាស់នៅអ្វីដែលអ្នកសាបព្រួសនៅក្នុងគំនិតរបស់ពួកគេ ហើយនៅពេលធំឡើងពួកគេនឹងផ្លាស់ប្ដូរពិភពលោក៕

អត្ថបទ៖ លីនី