ADB និង ក្រុមហ៊ុនថៃបានចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពល ២៥០០ មេហ្កាវ៉ាត់នៅប្រទេសថៃ
សេដ្ឋកិច្ច November 19, 2019 Chan Sreyny

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនឈូងសមុទ្រ PD បានចុះកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ចំនួន ១៨០ លានដុល្លារដើម្បីសាងសង់ និងដំណើរការរោងចក្រថាមពលទួរប៊ីនរួមបញ្ចូលថាមពល ២៥០០ មេហ្គាវ៉ាត់នៅប្រទេសថៃ។ កិច្ចព្រមព្រៀងសម្រាប់គម្រោងថាមពលឯករាជ្យរបៀងសេដ្ឋកិច្ចភាគខាងកើតនេះត្រូវបានចុះហត្ថលេខាដោយអគ្គនាយករងធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់ប្រតិបត្តិការវិស័យឯកជនលោក Christopher Thieme និងនាយកប្រតិបត្តិក្រុមហ៊ុន GED លោក Sarath Ratanavadi ក្នុងពិធីមួយនៅទីក្រុងបាងកក។

គម្រោងនេះនឹងសាងសង់រោងចក្រធំជាងគេទី ៤ និងជារោងចក្រថាមពលទួរប៊ីនរួមបញ្ចូលគ្នាដ៏ធំមួយនៅក្នុងប្រទេសថៃនៅតំបន់ឧទ្យាន Rojana Rayong ២ នៃខេត្តរ៉ាក់យ៉ង ដោយនឹងដំណើរការពេញលេញនៅឆ្នាំ ២០២៤ ដែលផ្តល់អគ្គិសនីយ៉ាងហោចណាស់ ១៦,០០០ ជីហ្គាវ៉ាត់ម៉ោងដល់អ្នកប្រើប្រាស់។ បន្ថែមពីនេះរោងចក្រនេះនឹងក្លាយជាកត្តាសំខាន់នៅក្នុងផែនការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចខាងកើត (EEC) ដែលចាត់ទុកថាជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសនេះ ក៏ដូចជាក្លាយជាផ្នែកមួយនៃនិរន្តភាពដល់សន្តិសុខថាមពលរបស់ប្រទេសថៃដែលផ្តល់ថាមពលច្រើនជាង ៨,៥០០ មេហ្កាវ៉ាត់ស្មើនឹងសមត្ថភាពប្រហែល ២០% នៃថាមពលជាតិបច្ចុប្បន្នរបស់រោងចក្រថាមពលចាស់ដែលនឹងត្រូវបញ្ឈប់ដំណើរការនៅចន្លោះឆ្នាំ ២០២០ និង ២០២៥។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនឈូងសមុទ្រ PD ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Independent Power Development ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Gulf Energy Development Public Company Limited (GED) and Mitsui & Co., Ltd. (Mitsui)។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដើម្បីអភិវឌ្ឍ បង្កើត និងគ្រប់គ្រងរោងចក្រថាមពល ២៥០០ មេហ្គាវ៉ាត់។ ដោយឡែកក្រុមហ៊ុន (GED) ជាក្រុមហ៊ុនផលិតថាមពលឈានមុខគេដែលមានផលប័ត្រទិញថាមពលដែលបានចុះកិច្ចសន្យាធំជាងគេនៅក្នុងប្រទេសថៃ ហើយ Mitsui ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៧ គឺជាក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសជប៉ុនដែលចូលរួមក្នុងការអភិវឌ្ឍគម្រោងថាមពលជាង ៧៤ នៅទូទាំងពិភពលោក៕

អត្ថបទ៖ លីនី