ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងសាងសង់កន្លែងចតយានអវកាសដំបូងរបស់ខ្លួននៅតំបន់ Biak ដើម្បីបម្រើដល់ការបាញ់សាកល្បងគ្រាប់រ៉ុក្កែតរបស់ប្រទេស នេះបើយោងតាមការបញ្ជាក់របស់វិទ្យាស្ថានជាតិអាកាសចរណ៍ និងអវកាស (LAPAN)។ ការសាងសង់កន្លែងចតយាននេះបានធ្វើឡើងបន្ទាប់ពីទីតាំងបង្ហោះរ៉ុក្កែតដែលមានស្រាប់របស់ក្រមហ៊ុន LAPAN នៅភាគខាងត្បូងតំបន់ Garut នៅលើកោះជ្វាខាងលិចដែលមានទំហំធំជាងមុនសម្រាប់ការបាញ់សាកល្បងដ៏ធំ។
ជាមួយគ្នានេះដែរតាមរយៈការសាងសង់កន្លែងចតយានអវកាសថ្មីនេះ នឹងជួយឲ្យឥណ្ឌូនេស៊ីក្លាយជាម្ចាស់លើបច្ចេកវិទ្យា និងប្រតិបត្តិការសម្រាប់ការបាញ់បង្ហោះផ្កាយរណប។ បន្ថែមពីនេះក្រៅពីការសាងសង់ថ្មី ឥណ្ឌូនេស៊ីក៏មានគោលដៅបន្ទាប់គឺការបាញ់បង្ហោះផ្កាយរណបមួយ ដោយប្រើរ៉ុក្កែតដែលផលិតដោយខ្លួនឯងពីកន្លែងចតយាននៅក្នុងប្រទេស។ យ៉ាងណាមិញដំណាក់កាលទី១ នៃការសាងសង់ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅមុនឆ្នាំ ២០២៤ ដោយទទួលបានជំនួយពីដៃគូអន្តរជាតិ៕
អត្ថបទ៖ លីនី


