លោក លី កាស៊ីង គឺជាបុរសដែលមានជាងគេបំផុតនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនរបស់គាត់បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកជំនួញ និងសហគ្រិននៅទូទាំងពិភពលោក។ ជាក់ស្ដែងគិតត្រឹមឆ្នាំ ២០១៩ ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីរូបនេះត្រូវបានគេប៉ាន់ស្មានថាមានចំនួនប្រហែល ៣១ ពាន់លានដុល្លារ។ ជាមួយនឹងភាពជោគជ័យនេះ លោក លី កាស៊ីង ណែនាំនូវមេរៀនខ្លះៗ ដែលសហគ្រិន និងអ្នកប្រកបអាជីវកម្មគួររៀនពីគាត់៖
១.ត្រូវត្រៀមខ្លួន៖ នៅពេលអ្នកដឹងកាន់តែច្រើន ការត្រៀមខ្លួនរបស់អ្នកក៏ត្រូវតែរៀបចំឲ្យបានរៀបរយ នៅពេលឱកាសមកដល់។ ប្រសិនបើអ្នកខ្ជិល កុំថាឡើយឱកាសនៅឆ្ងាយ ទោះបីវាស្ថិតនៅពីមុខអ្នកជានិច្ចក៏ដោយ អ្នកនឹងមិនដឹងពីរបៀបឆ្លៀតយកឱកាសទាងនោះទេ។
២.ចក្ខុវិស័យ គឺជាកម្លាំងខ្លាំងបំផុតរបស់យើង៖ ចក្ខុវិស័យគឺជាកម្លាំងខ្លាំងបំផុតរបស់យើង វាបានធ្វើឲ្យយើងរស់រានមានជីវិតចំពោះអំណាច និងការបន្តនៃការគិតពីមួយជំនាន់ទៅមួយជំនាន់ វាធ្វើឲ្យយើងមើលដឹងពីអនាគតហើយផ្តល់ប្រាក់កម្ចីដល់មនុស្សដែលយើងមិនស្គាល់។
៣.ស្វែងយល់ពីអាជីវកម្មរបស់អ្នក៖ អ្នកត្រូវតែដឹង និងយល់ពីមុខជំនួញរបស់អ្នកឲ្យដូចជាខ្នងដៃរបស់អ្នក។ បើមិនដូច្នោះទេក្រុមហ៊ុនរបស់អ្នកនឹងដដែលមិនរីកចម្រើន ហើយអាចដួលរលំនៅថ្ងៃស្អែកជាខាន៕

អត្ថបទ៖ លីនី


