ចំនួននៃភ្ញៀវទេសចរថៃដែលមកកម្សាន្តនៅប្រទេសកម្ពុជា កើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ
សេដ្ឋកិច្ច November 18, 2019 Chan Sreyny

ចំនួនភ្ញៀវទេសចរថៃដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៩ ខែដំបូងនេះ ពោលគឺកើនឡើង ២២.៤% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមរបាយការណ៍ប្រចាំខែរបស់ក្រសួងទេសចរណ៍។ ក្នុងរយៈពេលដូចគ្នានេះដែរកម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២២.៤% ខណៈដែលភ្ញៀវទេសចរចិនឈរនៅលំដាប់កំពូលដែលមានចំនួនសរុប ១.៨៦ លាននាក់កើនឡើង ៣០% បន្ទាប់មកវៀតណាមឈរនៅចំណាត់ថ្នាក់ទី២ ដោយមានភ្ញៀវសរុប ៦៣,៧០០ នាក់។

យ៉ាងណាមិញចំនួនភ្ញៀវទេសចរចិនច្រើនដែលមកដល់ប្រទេសកម្ពុជាគឺ ជាការចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនឧស្សាហកម្មនេះ បើទោះបីជាខេត្តសៀមរាបចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះក៏ដោយ។ ជាក់ស្ដែងកំណើននេះស្របនឹងការព្យាករណ៍របស់ក្រសួងដែលរំពឹងថាភ្ញៀវនឹងមានចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន ៦.៦ លាននាក់ក្នុងឆ្នាំនេះ៕

អត្ថបទ៖ លីនី​