មហាសេដ្ឋីចិត្តធម៌ Bill Gates ទើបតែដណ្ដើមតំណែងពីនាយកប្រតិបត្តិក្រុមហ៊ុន Amazon ក្នុងនាមជាអ្នកមានបំផុតនៅលើពិភពលោក
បុគ្គលជោគជ័យ November 16, 2019 Chan Sreyny

មហាសេដ្ឋីចិត្តធម៌មហាសេដ្ឋី និងជាសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានដណ្ដើមយកតំណែងមហាសេដ្ឋីដែលមានបំផុតលំដាប់ទី១ ពីនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos កាលពីថ្ងៃសុក្រម្សិលមិញនេះ។ យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ដែលតាមដានទ្រព្យសម្បត្តិរបស់អ្នកមានបំផុត ៥០០ នាក់ត្រូវបានធ្វើបច្ចុប្បន្នភាពបន្ទាប់ពីទីផ្សារអាមេរិកត្រូវបានបិទ ដូច្នេះ Bill Gates អាចទទួលអាចក្ដោបក្ដាប់ចំណាត់ថ្នាក់នេះភ្លាមៗ បន្ទាប់ពីក្រុមហ៊ុន Amazon បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញ ប៉ុន្តែតាមរបាយការណ៍ភាគហ៊ុនរបស់ក្រុមហ៊ុនក៏បានថយចុះផងដែរ។

យ៉ាងណាមិញសម្រាប់ Gates ទោះបីជាគាត់មានភាគហ៊ុនត្រឹមតែ ១% នៃភាគហ៊ុនរបស់ Microsoft ក៏ដោយ ប៉ុន្តែកាលពីដើមឆ្នាំនេះភាគហ៊ុន ១% ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៧.៣ ពាន់លានដុល្លារ ដោយទីផ្សារភាគហ៊ុនបានជម្រុញការផ្លាស់ប្តូរទ្រព្យសម្បត្តិសុទ្ធរបស់លោកមហាសេដ្ឋីចិត្ដធម៌នេះដល់ ១១០ ពាន់លានដុល្លារខណៈដែលលោក Jeff Bezos មានទ្រព្យសម្បត្តិត្រឺមតែ ១០៨.៧ ពាន់លានដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះការកើនឡើងចំណាត់ថ្នាក់របស់ Bill Gates ក៏មានចំណែករបស់មន្ទីរ Pentagon ដែលបានចុះហត្ថលេខាលើកិច្ចសន្យាប្រើប្រាស់កុំព្យូទ័រជាមួយក្រុមហ៊ុន Microsoft ដែលមានតម្លៃ ១០ ពាន់លានដុល្លារជំនួសក្រុមហ៊ុន Amazon ផងដែរ៕

អត្ថបទ៖ លីនី