ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៥ នៅលើពិភពលោក ដែលមានកម្រិតប្រាក់ខែកើនឡើង
សេដ្ឋកិច្ច November 15, 2019 Chan Sreyny

ប្រទេសថៃស្ថិតនៅក្នុងចំណោមប្រទេសកំពូលទាំង ៥ នៅលើពិភពលោកដែលមានកម្រិតប្រាក់ខែកើនឡើង នេះបើយោងតាមរបាយការណ៍នៅក្នុងសារ​ព័ត៌មានធុរកិច្ចថៃ។ និន្នាការរបាយការណ៍ប្រាក់ខែប្រចាំឆ្នាំត្រូវបានរៀបចំឡើងដោយ ECA (លក្ខខណ្ឌការងារក្រៅប្រទេស) បានពិនិត្យមើលនិន្នាការប្រាក់ខែសម្រាប់ប្រទេសចំនួន ៦០ ហើយព្យាករណ៍ថានឹងមានការកើនឡើងប្រាក់ខែ ៤.២% សម្រាប់ប្រទេសថៃនៅឆ្នាំនេះ កើនឡើងពី ៣.៩% កាលពីឆ្នាំមុន។

នៅក្នុងតារាងចំណាត់ថ្នាក់កំពូលទាំង ៥ នៅជុំវិញពិភពលោកប្រទេសនៅអាស៊ីកំពុងឈរនៅចំណាត់លើគេក្នុងតារាង ខណៈដែលប្រទេសថៃឈរនៅជាប់នឹងប្រទេសវៀតណាមក្នុងចំណោមប្រទេសចំនួន ៥ ហើយនេះគឺជាលទ្ធផលនៃសេដ្ឋកិច្ចជឿនលឿនរបស់ប្រទេសទាំងពីរ។ ជាក់ស្ដែងកម្មករនៅប្រទេសវៀតណាមនិងថៃ នឹងទទួលបានការដំឡើងប្រាក់ខែបន្ថែមទៀត នៅពេលដែលប្រាក់ខែបន្ទាប់ត្រូវបានគេរំពឹងថានឹងផ្ដល់ឲ្យដោយនិយោជកនឹងស្ថិតនៅមុនកម្រិតអតិផរណាទាបដែលប្រទេសទាំងនេះអាចសម្រេចបាននៅក្នុងឆ្នាំ ២០២០។

ទាំងនេះជានិន្នាការរយៈពេលវែងសម្រាប់ប្រទេសទាំងពីរដោយសារតែផលិតភាពនៅតែបន្តកើនឡើង ហើយអតិផរណាត្រូវបានគ្រប់គ្រង។ យ៉ាងណាមិញក្រៅពីប្រទេសថៃ និងវៀតណាមក៏មានបណ្ដាប្រទេសមួយចំនួនទៀតដែលស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៥ ដូចជា៖ ប្រទេសសិង្ហបុរី ចិន ឥណ្ឌា៕

អត្ថបទ៖​ លីនី