ថៃ ទម្លាក់ប្រទេសវៀតណាម ក្លាយជាអ្នកទទួលផលនាំមុខគេពីសង្គ្រាមពាណិជ្ជកម្មសហរដ្ឋអាមេរិក – ចិន
សេដ្ឋកិច្ច November 15, 2019 Chan Sreyny

យោងតាមលោក Clive McDonnell នៃ Standard Chartered បានឲ្យដឹងថាប្រទេសថៃ គឺជា “ អ្នកទទួលផលនាំមុខ ” ពីការប្រយុទ្ធគ្នាធ្វើពាណិជ្ជកម្មដែលកំពុងបន្តរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ បើទោះបីជាកន្លងមកវៀតណាមច្រើនត្រូវបានគេចាត់ទុកថាជាអ្នកឈ្នះធំជាងគេពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនក៏ដោយ។ ជាមួយគ្នានេះលោកបានចង្អុលបង្ហាញថាប្រាក់បាតថៃ ” ឡើងខ្ពស់យ៉ាងខ្លាំង ” ធៀបនឹងប្រាក់ដុល្លារដែលជាភស្តុតាងមួយបង្ហាញថាប្រជាជាតិអាស៊ីអាគ្នេយ៍ទទួលបានអត្ថប្រយោជន៍ពីអាមេរិក-ចិន។

ដោយចាប់តាំងពីដើមឆ្នាំមករូបិយប័ណ្ណថៃបានឡើងថ្លៃជាង ៦% ធៀបនឹងប្រាក់ដុល្លារ ហើយសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ បានបង្កើនអត្ថប្រយោជន៍ដល់ប្រទេសថៃ​ដែលជាមូលដ្ឋានផលិតទំនិញជប៉ុនដូចជាគ្រឿបន្លាស់រថយន្ត និងគ្រឿងអេលិចត្រូនិក ដែលត្រូវនាំចេញទៅអាមេរិក។ ខណៈដែលប្រទេសជប៉ុន គឺជាប្រភពវិនិយោគផ្ទាល់បរទេសធំជាងគេរបស់ប្រទេសថៃ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយទិន្នន័យបានបង្ហាញថាវៀតណាមមានផ្លូវវែងឆ្ងាយទៀតដែលត្រូវនឹងសមត្ថភាពផលិតរបស់ប្រទេសចិន៕

អត្ថបទ៖ លីនី