Starbuck ចាប់ផ្ដើមបើកដំណើរការទីតាំងថ្មីរបស់ខ្លួន ដែលធំជាងគេបំផុតលើពិភពលោកនៅក្នុងទីក្រុងឈីកាហ្គោ
អាជីវកម្ម November 15, 2019 Chan Sreyny

ហាងកាហ្វេ Starbuck ដែលជាយីហោដ៏ធំមួយលំដាប់ពិភពលោកបានបើកដំណើរទីតាំងថ្មីរបស់ខ្លួននៅឈីកាហ្គោ ដែលមានទំហំធំបំផុត និងកម្ពស់ ៥ ជាន់ ស្មើនឹងផ្សារទំនើបក្នុងស្រុកមួយ។ ហាងថ្មីនេះនឹងក្លាយជាយីហោបម្រុងធំជាងគេទី៦ របស់ Starbuck និងជាទីតាំងដែលផ្ដល់នូវភេសជ្ជៈលំដាប់ខ្ពស់ និងភេសជ្ជៈថ្មីៗ អាហាររួមទាំងប្រភេទស្រាក្រឡុកផងដែរ។

ហាងកាហ្វេលំដាប់ខ្ពស់ និងប្រណិតនេះនឹងក្លាយជា​មជ្ឈមណ្ឌលពង្រីកយីហោ និងច្នៃប្រឌិតថ្មី ដោយនាំយកនូវប្រភេទភេសជ្ជៈដែលពេញនិយមបំផុតនាពេលបច្ចុប្បន្នដូចជា cascara និង nitro cold brew ក៏ដូចជាចាប់ផ្ដើមចែកចាយកាន់តែទូលំទូលាយនៅក្នុងទីតាំងធំៗផ្សេងទៀតនៃខ្សែសង្វាក់ផលិតកម្មនេះ។ ក្រៅពីនេះទៅទៀតនៅក្នុងហាងថ្មីក៏មានដាក់លក់នៅគ្រាប់កាហ្វេប្រភេទ whiskey-barrel aged ដែលមានតម្លែរហូតដល់ ៤០ ដុល្លារក្នុងមួយកញ្ចប់ទម្ងន់ ៨ ផោន រួមទាំងភេសជ្ជៈ hazelnut-praline lattes និង gelato ទៀតផង។

យ៉ាងណាមិញនេះជាយីហោធំបំផុតទី​៦ របស់ហាងកាហ្វេ Starbuck ដែលបានបើកដំណើរ បន្ទាប់ពីយីហោធំៗទាំង៥ នៅ​ទីក្រុង Seattle, Shanghai, Milan, New York និង Tokyo។ ហើយគិតមកទល់បច្ចុប្បន្នភាគហ៊ុនរបស់ Starbuck បានកើនឡើងជិត ៣០% នៅក្នុងឆ្នាំនេះ៕

អត្ថបទ៖ លីនី