លោក Haruka Nishimatsu នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជប៉ុនរស់នៅជាមួយទស្សនៈដ៏អស្ចារ្យរបស់ខ្លួនដែលថៅកែក្រុមហ៊ុនជាច្រើនគួរយកចិត្តទុកដាក់។ ជំនួសឲ្យការដើរតួជាអ្នកគ្រប់គ្រងក្រុមហ៊ុនលោក Nishimatsu ដើរតួជាអ្នកដឹកនាំ ហើយលះបង់ និងពលីយ៉ាងខ្លាំងក្លាសម្រាប់ប្រតិបត្តិការធំៗរបស់ក្រុមហ៊ុន ដូច្នេះគាត់អាចបង្កើតកម្លាំងពលកម្មកាន់តែរឹងមាំនិងមានការលះបង់ច្រើនជាងនេះ។
ជារៀងរាល់ថ្ងៃនាយកប្រតិបត្តិរូបនេះ ជិះឡានក្រុងទៅធ្វើការ គាត់ស្លៀកសម្លៀកបំពាក់មានតម្លៃថោកៗដែលនិយោជិករបស់គាត់អាចមានលទ្ធភាពទទួលបានដូចគាត់ ហើយទោះបីជាគាត់តែងតែប្រមូលបានប្រាក់ខែច្រើនគួរសមក៏ដោយ ក៏ចំនួនទាំងនោះនៅតែទាបជានាយកប្រតិបត្តិទូទៅដែរ។ បន្ថែមពីនេះក្នុងមួយឆ្នាំគាត់ថែមទាំងកាត់បន្ថយប្រាក់ខែរបស់គាត់ជាច្រើន ដើម្បីចៀសវាងការកាត់បន្ថយបុគ្គលិក និងប្រាក់ខែរបស់ពួកគេនៅពេលដែលប្រាក់ចំណេញធ្លាក់ចុះ។

ដូច្នេះហើយនៅពេលបុគ្គលិកដែលកំពុងធ្វើការឲ្យនរណាម្នាក់ដែលខ្លាចធ្វើឲ្យដៃរបស់គេកខ្វក់ នោះពួកគេនឹងមានអារម្មណ៍ចូលចិត្ត និងងប់ងល់ជាមួយការងាររបស់ពួកគេដោយខ្លួនឯង ហើយថែមទាំងធ្វើដោយពេញចិត្តទៀត។ ដូចគ្នានេះផងដែរនៅពេលដែលបុគ្គលិកខ្វះខាត និងទទួលបានប្រាក់ខែមិនសូវច្រើន តែឃើញថានាយកប្រតិបត្តិរបស់ពួកគេមានឡានទំនើប និងគ្រឿងអលង្ការស្រោចពេញខ្លួន ពួកគេនឹងមិនសប្បាយចិត្តក្នុងការធ្វើការ និងស្អប់ខ្ពើមចៅហ្វាយរបស់ខ្លួន។

នៅទីបំផុតថៅកែប្រភេទនេះបានបំផ្លាញក្រុមហ៊ុនផ្ទាល់ខ្លួន ដោយខកខានមិនបានបង្កើតបរិយាកាសដែលមនុស្សពិតជាអាចមានអារម្មណ៍ល្អចំពោះការងារដែលពួកគេកំពុងធ្វើ។ ជាក់ស្ដែងលោក Nishimatsu យល់ពីរឿងនេះហើយអាចបង្កើតបរិយាកាសមួយដែលមិនត្រឹមតែបំពេញចិត្តនិយោជិករបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរកប្រាក់ចំណេញកាន់តែច្រើនសម្រាប់ក្រុមហ៊ុនក្នុងរយៈពេលវែងទៀតផង៕

អត្ថបទ៖ លីនី


