ក្រសួងអប់រំសហការជាមួយនឹង មជ្ឈមណ្ឌលឯកសារកម្ពុជា បោះពុម្ភសៀវភៅសិក្សាចំនួន​ ៥០០ ក្បាលស្ដីពីរបបប្រល័យពូជសាសន៍ ដើម្បីលើកកម្ពស់ការយល់ដឹង
សេដ្ឋកិច្ច November 14, 2019 Chan Sreyny

មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) សហការជាមួយក្រសួងអប់រំយុវជននិងកីឡា នឹងបោះពុម្ពសៀវភៅចំនួន ៥០០ ក្បាលស្តីពីរបបប្រល័យពូជសាសន៍ និងអំពើឃោរឃៅទ្រង់ទ្រាយធំដើម្បីលើកកម្ពស់ការយល់ដឹងអំពីទង្វើដ៏ឃោឃៅនាសម័យនោះ។ សៀវភៅថ្មីដែលមានចំណងជើងថា “ របបប្រល័យពូជសាសន៍ និងអំពើឃោរឃៅដ៏ធំធេងក្នុងប្រវត្តិសាស្ត្រពិភពលោក៖ ទិដ្ឋភាពទូទៅសម្រាប់ថ្នាក់រៀននៅកម្ពុជា ” មានគោលបំណងអប់រំយុវជនបច្ចុប្បន្ន និងអនាគតអំពីរបបប្រល័យពូជសាសន៍ និងអំពើឃោរឃៅទ្រង់ទ្រាយធំទូទាំងប្រវត្តិសាស្ត្រ។

សៀវភៅនេះគ្រោងនឹងដាក់បង្ហាញជាលើកដំបូងនៅថ្ងៃទី២២ ខែវិច្ឆិកា នៅសាកលវិទ្យាល័យឥន្រ្ទទេវី ជាមួយនឹងការចូលរួមចំណែកដ៏សំខាន់ចំពោះការតស៊ូរបស់ប្រទេសកម្ពុជា ក្នុងការផ្លាស់ប្តូរពីសង្គមមួយដែលរងគ្រោះដោយអំពើឃោរឃៅដ៏ធំធេងមួយ ទៅជាសិទ្ធិអំណាចមួយដើម្បីប្រឈមមុខនឹងអតីតកាលរបស់ខ្លួន និងណែនាំប្រទេសដទៃទៀតនាពេលអនាគត។ ម្យ៉ាងវិញទៀតសៀវភៅនេះត្រូវបានសរសេរសម្រាប់ជាជំនួយដល់គ្រូក្នុងការបង្កើតផែនការមេរៀនដើម្បីដោះស្រាយនូវអំពើឃោរឃៅដ៏ធំធេងនៅទូទាំងប្រវត្តិសាស្ត្រផងដែរ។

យ៉ាងណាមិញមជ្ឈមណ្ឌលឯកសារកម្ពុជាបាននិយាយថាចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហមកាលពី ៤០ ឆ្នាំមុន តម្រូវការសម្រាប់ការអប់រំ និងធនធានបង្រៀនកាន់តែច្រើនលើអំពើឃោរឃៅដ៏ធំធេងកាន់តែមានសារៈសំខាន់។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា“ សន្តិភាពសន្តិសុខ និងសិទ្ធិមនុស្សសម្រាប់មនុស្សជំនាន់ក្រោយនឹងមិនត្រឹមតែអាស្រ័យលើការងារដែលយើងខិតខំដើម្បីសម្រេចបាននៅថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាស្រ័យទៅលើថាតើយើងត្រូវរៀបចំមនុស្សជំនាន់ក្រោយយ៉ាងដូចម្តេច សម្រាប់តួនាទី ការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំនាពេលអនាគត” ៕

អត្ថបទ៖ លីនី