ពិធីបុណ្យអុំទូកឆ្នាំនេះភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលដើរកំសាន្តតាមគោលដៅទេសចរណ៍នានាទាំងបណ្ដារាជធានី-ខេត្ត មានចំនួនសរុបជាង៥លាននាក់ កើនឡើង ៧.២៦ %
សេដ្ឋកិច្ច
November 14, 2019
Chan Sreyny
យោងតាមទិន្នន័យផ្លូវការពីក្រសួងទេសចរណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថាក្នុងរយៈពេល ៣ថ្ងៃ (១០-១២ វិច្ឆិកា ឆ្នាំ២០១៩) នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែនេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលដើរកំសាន្តនៅតាមគោលដៅទេសចរណ៍នានាតាមបណ្ដារាជធានី-ខេត្ត មានចំនួនសរុបប្រមាណ ៥,៨១៦,៧១១ នាក់ ក្នុងអត្រាកំណើនប្រមាណ ៧.២៦ %។
ក្នុងនោះផងដែរភ្ញៀវទេសចរជាតិមានប្រមាណ ៥,៧២៧,១៦៣ នាក់ ក្នុងអត្រាកំណើន ៧.២១ % ខណៈដែលភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រមាណ ៨៩,៥៤៨ នាក់ ក្នុងអត្រាកំណើន ១០.៦១ %។ ដោយឡែកតួលេខនៅក្នុងរាជធានីភ្នំពេញដែលជាទីតាំងប្រារព្ធពិធី ទទួលបានភ្ញៀវមកកម្សាន្តប្រមាណ ៤,៧៨១,៤៤៦ នាក់ កើនឡើង ៥.១៦% ក្នុងនោះ៖ ភ្ញៀវជាតិមានចំនួនប្រមាណ ៤,៧៥០,០០០ នាក់ កើនឡើងប្រមាណ ៥.១១ % និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៣១,៤៤៦ នាក់ កើនឡើងប្រមាណ ១៣.៩៤ %៕



ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


