Bill Gates មានរឿងជាច្រើនដែលត្រូវនិយាយអំពីការសម្រេចបានភាពជោគជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សហស្ថាបនិកនៃក្រុមហ៊ុន Microsoft ដែលជាអ្នកចូលចិត្តអានសៀវភៅប្រហែល ៥០ ក្បាលក្នុងមួយឆ្នាំរូបនេះបានបង្ហើបឲ្យដឹងថា ជោគជ័យរបស់គាត់បានកើតឡើងបន្ទាប់ពីគាត់បានរៀធ្វើតាមគោលកាណ៍សាមញ្ញមួយគឺ ការផ្ទេរអំណាច។
ថ្លែងទៅកាន់សិស្សវិទ្យាល័យ Lakeside School ក្នុងឱកាសអបអរខួប ១០០ ឆ្នាំមហាសេដ្ឋីលំដាប់ទី ២ រូបនេះបានរំលឹកឡើងវិញថា៖ « កាលពីពេលដំបូងរបស់ក្រុមហ៊ុន Microsoft គាត់បានធ្វើនូវអ្វីដែលគាត់ចូលចិត្តបំផុតតាំងពីអាយុ ១៣ ឆ្នាំ។ គាត់បានបង្កើតលេខកូដជាច្រើនដោយខ្លួនឯង ហើយថែមទាំងកែលេខកូដរបស់អ្នកដទៃជាច្រើនផងដែរ ដោយសារមិនទុកចិត្តនឹងសមត្ថភាពអ្នកដទៃ។ ប៉ុន្តែក្រោយមកគាត់ដឹងថាការគិតមមៃរបស់គាត់ជាមួយនឹងការសរសេរកម្មវិធីមិនមាននិរន្តរភាពទេប្រសិនបើក្រុមហ៊ុនពង្រីកខ្លួន ដូច្នេះគាត់បានជ្រើសរើសជឿទុកចិត្តលើជំនាញសរសេរកូដរបស់អ្នកដទៃហើយបោះបង់ចោលការធ្វើអាជីវកម្មដោយខ្លួនឯង»។

ការទទួលបានជោគជ័យមកទល់សព្វថ្ងៃនេះលោក Bill Gates បានចាត់ទុកថាដោយសារការផ្ទេរអំណាចរបស់គាត់ទៅកាន់អ្នកដទៃ ក្នុងការបង្ហាញសមត្ថភាពរបស់ពួកគេ ជាមួយគំនិតថ្មីៗ ព្រោះថាការជោគជ័យដ៏មានន័យបំផុតគឺ ការទទួលបានជោគជ័យជាក្រុម។ នៅពេលយើងបើកចិត្តទូលាយទទួលស្គាល់ក៏ដូចជាផ្ដល់ឱកាសដល់អ្នកដទៃ នោះអ្នកនឹងរីកចម្រើនជាងមុន ព្រោះយើងតែម្នាក់មិនមានគំនិត និងការគិតល្អៗ ហើយប្លែកៗរហូតនោះទេ៕

អត្ថបទ៖ លីនី


