ក្រុមហ៊ុន Bangkok Cable (BCC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រមហ៊ុន Yong Sheng Trading Co ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រ៉ូយ៉ាល់គ្រុប ដើម្បីបង្កើតការដាក់ទុននៅក្នុងទីផ្សារខ្សែភ្លើងនិងខ្សែកាបនៅកម្ពុជា។ ជាមួយគ្នានេះក្រុមហ៊ុន Bangkok Cable (BCC) ដែលជាក្រុមហ៊ុនផលិតខ្សែភ្លើង និងខ្សែកាបគ្រោងនឹងចាប់ផ្ដើមការវិនិយោគនៅក្នុងរោងចក្រកម្មទីបី ដែលមានទីតាំងនៅតំបន់ Chachoengsao ហើយរំពឹងថានឹងចាប់ផ្ដើមប្រតិបត្តិការនៅឆ្នាំ ២០២០។
រោងចក្រថ្មីនេះនឹងផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ដូចជា ខ្សែឧបករណ៍ និងខ្សែត្រួតពិនិត្យដើម្បីបម្រើតម្រូវការដ៏ធំនៅក្នុងវិស័យឧស្សាហកម្ម ក្នុងគោលបំណងអភិវឌ្ឍគុណភាពខ្សែភ្លើង និងខ្សែកាបដើម្បីដោះស្រាយជាមួយការលំបាករបស់ក្រុមហ៊ុននៅពេលប្រើប្រាស់ផលិតផលពីអ្នកនាំចូលមកកាន់ទីផ្សារ។ ខណៈដែលកន្លងមកផលិតផលទាំងនេះភាគច្រើនត្រូវបាននាំចូលពីអឺរ៉ុបដែលមានតម្លៃថ្លៃ ជាហេតុបង្កើតឱកាសសម្រាប់ BCC មួយដើម្បីចាប់យកតម្លៃនៅក្នុងទីផ្សារនេះ។
ទន្ទឹមនឹងនេះដោយសង្កេតឃើញថាតំរូវការថាមពលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ៤ ខែវិច្ឆិកា កន្លងទៅនេះ BCC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Yong Sheng Trading Co ដោយជឿជាក់ថាជំហ៊ានដំបូងនេះអាចបើកដំណើរការផលិតផលនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការរំពឹងទុកសម្រាប់ការវិនិយោគនាពេលអនាគតផងដែរ៕

អត្ថបទ៖លីនី


