សេដ្ឋី គឺជាឈ្មោះដែលយើងគ្រប់គ្នាប្រាថ្នាចង់បាន ប៉ុន្តែតើវាពិតជាអាចទៅរួចទេ? ជឿ ឬ មិនជឿអ្នកទាំងអស់គ្នាអាចសម្រេចបានគោលដៅក្លាយជាសេដ្ឋីតាមបំណងប្រាថ្នាក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ប្រសិនបើអ្នកប្រកាន់យកគោលការណ៍ ៨ ចំណុចខាងក្រោមនេះឲ្យបានខ្ជាប់ខ្ជួន៖
១.បង្កើតផែនការហិរញ្ញវត្ថុជាលាយលក្ខណ៍អក្សរ៖ មូលហេតុចម្បងមួយដែលធ្វើឲ្យមនុស្សម្នាក់មិនអាចក្លាយជាសេដ្ឋីបាន គឺពួកគេមិនបានសរសេរផែនការហិរញ្ញវត្ថុ។ បង្កើតផែនការហិរញ្ញវត្ថុបង្ខំអ្នកឲ្យចាត់វិធានការជំនួសឲ្យការនិយាយ ហើយវាក៏ណែនាំអ្នកក្នុងការធ្វើការសម្រេចចិត្តត្រឹមត្រូវដើម្បីសម្រេចក្តីសុបិន និងគោលដៅទាំងអស់របស់អ្នកផងដែរ ។
២.ផ្ដោតលើការបង្កើនប្រាក់ចំណូលរបស់អ្នក៖ លោក Grant Cardone បាននិយាយថា “នៅក្នុងបរិយាកាសសេដ្ឋកិច្ចសព្វថ្ងៃវិធីដែលអ្នកសន្សំប្រាក់មិនអាចឲ្យអ្នកក្លាយជាសេដ្ឋីបានទេ ជំហ៊ានដំបូងគឺផ្ដោតលើការបង្កើនប្រាក់ចំណូលនៅក្នុងចំនួនមួយបន្ថែមទៀត។ ជាក់ស្ដែងមានជម្រើសជាច្រើនក្នុងការបង្កើនប្រាក់ចំណូលដូចជា ការវិនិយោគក្នុងអាជីវកម្ម និងការធ្វើការក្រៅម៉ោង ឬ បង្កើតរបរតាមអនឡាញមួយក៏បាន ”។
៣.បង្កើនជំនាញ និងចំណេះដឹងរបស់អ្នក៖ Tucker Hughes ដែលជាសេដ្ឋីមានអាយុទើបតែ ២២ ឆ្នាំបានសរសេរថា “ អានយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ ស្ដាប់ព័ត៌មានពេលកំពុងបើកបរ និងស្វែងរកការណែនាំឲ្យបានច្រើន ហើយអ្នកមិនត្រឹមតែធ្វើជាម្ចាស់លើខ្លួនឯងទេ តែអ្នកត្រូវធ្វើជាមនុស្សដែលមានទេពកោសល្យ មានសមត្ថភាពខ្ពស់ក្នុងការនិយាយពីរឿងអ្វីមួយមិនថាវាទាក់ទងនឹងនយោបាយ ហិរញ្ញវត្ថុ ឬ កីឡា។ ស្រូបយកចំណេះដឹងដូចជាខ្យល់ និងដាក់ចិត្តខិតខំរៀនសូត្ររបស់អ្នកខ្ពស់ជាងអ្វីៗទាំងអស់”។

៤.រស់នៅបែបសាមញ្ញតាមអ្វីដែលអ្នកមាន៖ ជាទូទៅសេដ្ឋីនៅលើពិភពលោករស់នៅសន្សំសំចៃណាស់ ពួកគេមិនចំណាយច្រើនលើការរចនាម៉ូដសម្លៀកបំពាក់ និងរបស់របរប្រណិតៗនោះទេ។ ពួកគេប្រើកាតសន្សំពិន្ទុ ហើយពួកគេដឹងច្បាស់ពីរបៀបដែលពួកគេគួររស់នៅក្នុងការទិញផ្ទះ និងរថយន្តសមរម្យ។ ដូច្នេះអ្នកមិនត្រូវចំណាយទៅលើរបស់របរដែលមិនចាំបាច់ហួសសមត្ថភាព និងការចាយវាយដែលមិនសមមាត្រនឹងចំណូលនោះទេ។

៥.ត្រូវមានទំនាក់ទំនង និងសេពគប់ជាមួយសេដ្ឋី៖ លោក Steve Siebold បានសរសេរថា “ ក្នុងករណីភាគច្រើនទ្រព្យសម្បត្តិសុទ្ធរបស់អ្នកឆ្លុះបញ្ចាំងពីកម្រិតនៃមិត្តភក្តិជិតស្និទ្ធបំផុតរបស់អ្នក ”។ នេះមិនមែនជាទស្សនវិជ្ជាថ្មីទេ វាមានជាយូរមកហើយចាប់តាំងពីលោក Andrew Carnegie បានប្រកាន់ខ្ជាប់គោលការណ៍ Master Mind ។ នៅពេលដែលយើងស្ថិតក្នុងចំណោមសេដ្ឋី ការបង្ហាញទៅមនុស្សដែលជោគជ័យជាងអ្នក មានសក្ដានុពលក្នុងការពង្រីកការគិតរបស់អ្នក និងទាក់ទាញចំណូលរបស់អ្នក ក្នុងន័យត្រង់ កាលណាអ្នកឃើញគេមានបាន អ្នកនឹងខិតខំដើម្បីមានបានដូចគេ ឬ លើសគេ នោះហើយដែលជាមូលហេតុដែលអ្នកឈ្នះទាក់ទាញអ្នកឈ្នះ។ ប៉ុន្តែការពិតសេដ្ឋីគិតខុសគ្នាពីវណ្ណៈកណ្តាលអំពីលុយហើយមានអ្វីជាច្រើនដែលអ្នកអាចទទួលបានដោយវត្តមានរបស់ពួកគេ៕

អត្ថបទ៖ លីនី


