មេរៀនដ៏អស្ចារ្យបំផុតរបស់ Bill Gates គឺមកពីថ្ងៃអាក្រក់បំផុតនៃជីវិតរបស់គាត់
បុគ្គលជោគជ័យ November 6, 2019 Chan Sreyny

សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មនុស្សជាច្រើននៅទូទាំងពិភពលោកជាមួយកេរ្តិ៍ឈ្មោះល្បីល្បាញ ទ្រព្យសម្បត្តិ ទម្លាប់ និងផ្នត់គំនិតរបស់គាត់។ ប៉ុន្តែមានរឿងមួយដែលធ្វើឲ្យអ្នកស្គាល់គាត់ទាំងអស់ចាប់អារម្មណ៍កាន់តែខ្លាំង និងទទួលបានមេរៀនជាច្រើនពីរឿងរបស់គាត់មួយនេះ។ វាមិនមែនជាជោគជ័យរបស់គាត់ ឬ ជាវិធីនៃការគិតរបស់គាត់នោះទេ ហើយវាក៏មិនមែនជាវិធីសាស្រ្តរបស់គាត់ក្នុងការដោះស្រាយបញ្ហាសំខាន់ៗបំផុតរបស់ពិភពលោកជាមួយបច្ចេកវិទ្យានោះដែរ តែវាជាអ្វីដែលបានបង្រៀនមនុស្សគ្រប់គ្នាពីអំពីអត្ថន័យនៃការរស់នៅជាមនុស្ស។

អត្ថន័យទាំងនេះកើតឡើងនៅក្នុងថ្ងៃដ៏អាក្រក់បំផុតរបស់គាត់ គឺនៅថ្ងៃដែលម្ដាយរបស់គាត់ស្លាប់។ នៅថ្ងៃនោះការអង្គុយនូវក្នុងបណ្ណាល័យនៃវិមានចំនួន ១២៧ លានដុល្លារ និងបុរសម្នាក់ដែលអាចសម្រេចបាននូវអ្វីគ្រប់យ៉ាងនៅក្នុងជីវិតដោយជោគជ័យ មិនមានន័យនោះទេសម្រាប់គាត់។ គាត់បាននិយាយថា៖ « ដូច្នេះមិនថាអ្នកជានរណានៅពេលនេះ ឬ នៅពេលខាងមុខនោះឡើយ នៅចុងបញ្ចប់នៃជីវិត គឺមិនមែនសំដៅទៅលើលុយ ឋានៈ រឺអំណាចនោះទេ ហើយមិនមែនសូម្បីតែអំពីកេរ្តិ៍ដំណែលដែរ។ ជីវិត គឺនិយាយអំពីមនុស្ស មនុស្សដែលអ្នកជួបមនុស្សដែលអ្នកនឹក ឬ សូម្បីតែមនុស្សដែលអ្នកស្អប់។ ប៉ុន្តែភាគច្រើនជីវិត គឺនិយាយអំពីមនុស្សដែលអ្នកស្រឡាញ់ ពួកគេខ្លះនឹងស្លាប់មុនអ្នក ហើយគ្មានអ្វីដែលអាចនាំពួកគេត្រឡប់មកវិញទេ។ យើងម្នាក់ៗមានពេលវេលាតែមានកំណត់ ប៉ុន្តែនៅពេលនិយាយអំពីការចំណាយជាមួយអ្នកដែលយើងស្រលាញ់យើងប្រហែលជាមានតិចជាងនេះទៅទៀត »៕

អត្ថបទ៖ លីនី