អង្គការសហប្រជាជាតិដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍ (UNDP) និងជួយអនុវត្តគម្រោងជាច្រើន ដើម្បីអភិវឌ្ឍដាណាំងឲ្យក្លាយជាទីក្រុងបៃតងនិងឆ្លាតវៃនៅឆ្នាំ ២០៤៥ នេះបើយោតាម MoU ដែលបានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទកន្លងទៅថ្មីៗនេះ។ ខណៈដែលប្រទេសវៀតណាមគ្រោងនឹងចំណាយថវិកាចំនួន ២ ទ្រីលានដុង (៨៦ លានដុល្លារ) ដើម្បីក្លាយជាទីក្រុងឆ្លាតមួយនៅឆ្នាំ ២០៣០។
ដើម្បីជួយដល់ទីក្រុងដាណាំង (UNDP) បានចាត់ចែងគម្រោង៣ ធំៗរួមមាន៖ គម្រោងទីមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ នឹងធ្វើការយ៉ាងជិតស្និទជាមួយរដ្ឋាភិបាលទីក្រុងទាក់ទងទៅនឹងបញ្ហាសំរាមដំបូងគេនៅក្នុងស្រុក Cam Le។ គម្រោងទីពីរ (UNDP) នឹងជួយដល់ទីក្រុងដាណាងក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការថែរក្សាលំហូរនៅក្នុងអាងទន្លេ Vu Gia-Thu Bon និងគម្រោងទីបី (UNDP) និងសាងសង់មន្ទីរពិសោធន៍នៅក្នុងទីក្រុងនោះដើម្បីសម្រួលដល់ការរៀនសូត្រ ការរុករក និងការពិសោធន៍នៃដំណោះស្រាយច្នៃប្រឌិតដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់សមិទ្ធិផលនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយគ្នានេះដែរកាលពីពេលថ្មីៗនេះអាជ្ញាធរទីក្រុងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់វៀតណាម FPT ដើម្បីបង្កើតគេហទំព័រនិងប្រព័ន្ធឌីជីថលសេវាកម្មមូលដ្ឋានដូចជា សេវាថែទាំសុខភាព និងចរាចរណ៍សម្រាប់ប្រជាជនក្នុងតំបន់។ មិនតែប៉ុណ្ណោះកាលពីខែកុម្ភៈឆ្នាំនេះ ក្រុងដាណាំងបានចុះកិច្ចសន្យាជាមួយទីប្រឹក្សាសាជីវកម្មរបស់ប្រទេសសិង្ហបុរី Sakae Corporate Advisory និង Surbana Jurong ដើម្បីធ្វើការកែតម្រូវទៅនឹងផែនការទីក្រុងរបស់ខ្លួនដែលត្រូវរួមបញ្ចូលដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដូចជាការផ្ទុកលើសហេដ្ឋារចនាសម្ព័ន្ធ ការឆ្លើយតបការប្រែប្រួលអាកាសធាតុ និងការការពារបរិស្ថាន៕

អត្ថបទ៖ លីនី


