សហស្ថាបនិកក្រុមហ៊ុន Apple លោក Steve Wozniak ណែនាំឲ្យមនុស្សភាគច្រើនឈប់លេងបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែអ្នកប្រើប្រាស់ខ្លះអាចទទួលបានផលប្រយោជន៍ និងអ្នកខ្លះទៀតបាត់បង់ភាពឯកជនរបស់ពួកគេដូចជារូបលោក មហាសេដ្ឋី អ្នកជំនួញ និងបុគ្គលល្បីៗនៅលើពិភពលោកជាដើម។ កាលពីខែមេសាឆ្នាំ ២០១៨ វិស្វករនិងសហគ្រិនវ័យ ៦៨ ឆ្នាំរូបនេះបានលុបចោលគណនីហ្វេសប៊ុករបស់គាត់ ដោយអះអាងថាហ្វេសប៊ុកមិនបានផ្ដល់ភាពឯកជនដល់គាត់ ក្នុងការរក្សាទិន្នន័យឲ្យមានសុវត្ថិភាព និងឯកជនជាងអ្នកផ្សេងដែលប្រគល់ចង់ឲ្យហ្វេសប៊ុកផ្សាយពាណិជ្ជកម្ម។
ជាក់ស្ដែងគាត់បានបន្ថែមថា អ្នកប្រើប្រាស់ហ្វេសប៊ុកផ្តល់ព័ត៌មានលម្អិតទាំងអស់នៃជីវិតរបស់ពួកគេទៅហ្វេសប៊ុក ហើយហ្វេសប៊ុករកប្រាក់បានច្រើនពីការផ្សាយពាណិជ្ជកម្ម ប្រាក់ចំណេញគឺផ្អែកលើព័ត៌មានរបស់អ្នកប្រើ ប៉ុន្តែអ្នកប្រើមិនទទួលបានប្រាក់ចំណេញវិញទេ។ ទោះជាយ៉ាងណាក្ដីគាត់គិតថាយើងមិនអាចបញ្ឈប់ការប្រើប្រាស់ដែលមិនអាចខ្វះបាននេះទេ ដោយសារការធ្លាក់ចូលជ្រៅនៃផ្នត់គំនិតអ្នកប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទង ជាមួយនឹងជីវិតបែបសម័យបច្ចេកវិទ្យា ប៉ុន្តែអ្វីៗទាំងអស់ស្ថិតនៅលើអ្នក៕

អត្ថបទ៖ លីនី


