ដោយសារថាមពលអគ្គិសនីមានច្រើនប្រើមិនអស់ ថៃគ្រោងលក់បន្តមកកម្ពុជា និងមីយ៉ាន់ម៉ាចំនួន ៥០០ មេហ្គាវ៉ាត់នៅឆ្នាំ​ ២០២៣
សេដ្ឋកិច្ច November 5, 2019 Chan Sreyny

អាជ្ញាធរអគ្គីសនីថៃ (Egat) ដែលគ្រប់គ្រងដោយរដ្ឋគ្រោងនឹងពិភាក្សាជាមួយអាជ្ញាធរអគ្គសនីនៅកម្ពុជា និងមីយ៉ាន់ម៉ាដើម្បីធ្វើពាណិជ្ជកម្មថាមពលអគ្គសនីពីប្រទេសថៃដែលមានកំលាំង ៥០០ មេហ្គាវ៉ាត់។ ខណៈដែលការលក់ទៅឲ្យប្រទសកម្ពុជាត្រូវបានគេអះអាងថានឹងកើតឡើងលឿន​ជាងប្រទេសមីយ៉ាន់ម៉ា ដោយសារតែបណ្ដាញមួយចំនួនត្រូវបានសាងសង់ឡើងនៅក្នុងប្រទេសកម្ពុជា ហើយប្រទេសមីយ៉ាន់ម៉ាត្រូវការការវិនិយោគថ្មីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល។

ជាមួយគ្នានេះដែរពាណិ​ជ្ជកម្មថាមពលអគ្គសនីដែលលក់ទៅឲ្យប្រទេសទាំងពីរគ្រោងនឹងចាប់ផ្ដើមឡើងនៅឆ្នាំ ២០២៣ ដោយរដ្ឋមន្រ្តីថាមពលទាំងបីចាំបាច់ត្រូវព្រមព្រៀងលើកិច្ចសន្យា។​ ទន្ទឹមនឹងនេះរដ្ឋាភិបាលឡាវក៏ចាប់អារម្មណ៍ក្នុងការធ្វើពាណិជ្ជកម្មថាមពលដល់ប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ាក្រោមគោលនយោបាយថាមពលនៃនៅតំបន់អាស៊ីរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថាការផ្គត់ផ្គងថាមពលរបស់ប្រទេសថៃមានចំនួនដ៏ច្រើនលើសលប់ពីតម្រូវការប្រើប្រាស់ជាមួយនឹងសមត្ថភាពដំឡើងរហូតដល់ ៤៤,០០០ មេហ្គាវ៉ាត់ ខណៈពេលដែលការប្រើប្រាស់ត្រឹមតែ ៣២,០០០ មេហ្គាវ៉ាត់ ដែលថាមពលនៅសល់ច្រើនដើម្បីលក់ទៅឲ្យប្រទេសជិតខាង។ លើសពីនេះរោងចក្រថាមពលថ្មីជាច្រើនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការក្នុងរយៈពេល ៣ ឆ្នាំខាងមុខដោយបង្កើនសមត្ថភាពពី ២៧% ទៅ ៣០% នាពេលអនាគតផងដែរ៕

អត្ថបទ៖ លីនី