ជាង ១ ខែទៀតផ្សារទំនើបចំនួន ២ នឹងបើកដំណើរការនៅក្រុងព្រះសីហនុ
សេដ្ឋកិច្ច November 2, 2019 Chan Sreyny

ផ្សារទំនើបដំបូងគេបង្អស់នៅក្នុងខេត្តព្រះសីហនុ Furi Times Square Mall គិតមកទល់ពេលនេះការជួលតូបក្នុងផ្សារមានចំនួនពាក់កណ្ដាលរួចមកហើយ ដែលនិងបើកដំណើរការនៅចុងឆ្នាំនេះ ពោលគឺនៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ។ ផ្សារទំនើបដែលមានទំហំ ១២,០០០ ម៉ែត្រការ៉េ និងកម្ពស់ ៤ ជាន់នេះត្រូវបានសាងសង់ឡើងដោយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរី Furi Corporation ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និងវិនិយោគិនមកពីម៉ាកាវ និងហុងកុងជាមួយទឹកប្រាក់វិនិយោគប្រមាណ ១០ លានដុល្លារអាមេរិក។

ទន្ទឹមនឹងនេះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Prince Real Estate ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដោយជនជាតិចិននៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសថាខ្លួននឹងបើកដំណើរការផ្សារទំនើបមួយមុនបំណាច់ឆ្នាំនេះ។ មជ្ឈមណ្ឌលទិញទំនិញ Prince Prince Huan Yu Center ដែលមានទំហំ ៥០,០០០ ម៉ែត្រការ៉េដែលនឹងរួមបញ្ចូលទាំងហាងលក់ទំនិញ ហាងលក់រាយ ផ្សារទំនើប និងសេវាកម្មផ្សេងទៀតដូចជាម្ហូបអាហារ និងការកំសាន្តលំដាប់ៗដូចជា Adidas , Pedro , Starbucks, និង Coach។

ជាមួយគ្នានេះដែរវត្តមានផ្សារទំនើបដំបូងនេះ ត្រូវបានគេចាត់ទុកថានឹងជួយឲ្យក្រុងព្រះសីហនុមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងទទួលបានអត្ថបរយោជន៍ពីលំហូរភ្ញៀវទេសចរជាពិសេសជនជាតិចិន។ ខណៈដែលបច្ចុប្បន្ននេះក្រុងព្រះសីហនុមានចំនួន ៣០ ម៉ឺននាក់ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរហូតដល់ ៩០០០ នាក់ក្នុងមួយថ្ងៃដោយចំនួន​ភ្ញៀវទេសចរចិនដែលកំពុងកើនឡើងភាគច្រើនមកកំសាន្តនៅកាស៊ីណូចំនួន ៧១ កន្លែងដែលកំពុងនៅក្នុងខេត្តនេះហើយជាងពាក់កណ្ដាលកាន់កាប់ដោយជនជាតិចិន៕

អត្ថបទ៖ លីនី