មិនណយទេ! កាហ្វេអាម៉ាហ្សូនពង្រីកទីផ្សាររបស់ខ្លួនដល់ប្រទេសចិន និងមានបំណងក្លាយជាយីហោលំដាប់ពិភពលោកថែមទៀត
អាជីវកម្ម November 1, 2019 Chan Sreyny

ហាងកាហ្វេអាម៉ាហ្សូនដែលគ្រប់គ្រងដោយក្រុមហ៊ុនប្រេងថៃ PTT បានបើកដំណើរការហាងរបស់ខ្លួនជាលើកដំបូងនៅប្រទេសចិន ស្របទៅនឹងគោលដៅដែលមានបំណងធ្វើឲ្យហាងកាហ្វេនេះក្លាយជាយីហោលំដាប់ពិភពលោក។ ហាងកាហ្វេ អាម៉ាហ្សូន ដែលបើកដំបូងបំផុតនេះស្ថិតនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ Sinopec ក្នុងតំបន់ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ជាទីផ្សារបរទេសទី១០ ដែលអាម៉ាហ្សូនមានវត្តមានចាប់តាំងពីការចាប់ផ្ដើមប្រតិបត្តិការមក។

បន្ទាប់ពីឈានជើងចូលក្នុងប្រទេសចិន និងបើកដំណើរការដំបូងដោយមានការគាំទ្រពីដៃគូរបស់ក្រុមហ៊ុននៅក្នុងប្រទេសថៃ និងប្រទេសដែលជាម្ចាស់ផ្ទះ យីហោកាហ្វេមួយនេះបានបង្ហាញពីមច្ឆិតារបស់ខ្លួន ដោយនឹងពង្រីកសាខាបន្ថែមនៅស្ថានីយ៍ប្រេងឥន្ធនៈ Sinopec ផ្សេងទៀតនៅទូទាំងប្រទេសចិនដែលជាទីផ្សារធំបំផុតរបស់ពិភពលោក៕

អត្ថបទ៖ លីនី