ទីផ្សារអចលនៈទ្រព្យនៅកម្ពុជាមានការរីកចម្រើនខ្លាំងនៅត្រីមាសទី ១
អចលនទ្រព្យ October 31, 2019 Chan Sreyny

វិស័យអចលនៈទ្រព្យនៅប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងនៅឆមាសទីមួយនៃឆ្នាំនេះជាមួយនឹងការស្រូបយកទីផ្សារដ៏រឹងមាំសម្រាប់លំនៅដ្ឋាន និងខុនដូ។ ដោយយោងតាមរបាយការណ៍ពី VTrust Appraisal បានបង្ហាញថាបច្ចុប្បន្នភាពទីផ្សារអចលនៈទ្រព្យរាជធានីភ្នំពេញក្នុងឆមាសទី១ នៃឆ្នាំ ២០១៩ មានគេហដ្ឋានចំនួន ១៣,៩០០ យូនីតពី ៨២ គម្រោងត្រូវបានដាក់ឲ្យដំណើរការរួមមាន ផ្ទះល្វែងជាប់ៗគ្នាដែលមានប្រហែល ៦៥% ឬ ៩១០០ យូនីត និងគម្រោងសាងសង់ហាង ២១% ឬជិត ៣.០០០ យូនីត។

ជាមួយគ្នានេះប្រភពដដែលបានបន្តថាការស្រូបយកទីផ្សារសម្រាប់លំនៅដ្ឋានដែលបានសាងសង់រួចគឺ ១០% នៅឆមាសទីមួយនៃឆ្នាំ ២០១៩ (១២ ខែសម្រាប់ការផ្គត់ផ្គង់ត្រូវបានលក់) ខណៈពេលនៅឆមាសទីមួយនៃឆ្នាំ ២០១៨ មានត្រឹមតែ ៨% ។ ក្រៅពីនេះទីផ្សារខុនដូមានចំនួន ៦៦០០ យូនីតបានបើកដំណើរការថ្មីក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះដោយស្រូបយកទីផ្សារបាន ៣.៧%។

ដោយឡែកនៅក្នុងត្រីមាសទី១ ការផ្គត់ផ្គង់ការិយាល័យគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញមានចំនួនសរុបជាង ៦៣៨,០០០ ម៉ែត្រការ៉េ។ ក្នុងនោះការិយាល័យឯកជនមានចំណែកធំជាងគេគឺ ៣៦% បន្ទាប់មកគឺការិយាល័យធំ (២៩%) ការិយាល័យតូច (១៨%) និងការិយាល័យមធ្យម (១៧%) ផងដែរ៕

អត្ថបទ៖ លីនី