យោងតាមទិន្នន័យពី Forbes និង Broker Tea Brokers បានបង្ហាញថាគិតត្រឹមខែកញ្ញា ឆ្នាំនេះ ចំណូលដែលបានពីការនាំចេញតែរបស់ប្រទេសស្រីលង្កាឈានដល់ ១ ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះរបាយការណ៍ស្ថិតិក្នុងស្រុកមួយបានបង្ហាញថា ការនាំចេញតែក្នុងរយៈពេល ៩ខែ ដំបូងនេះបានកើនឡើង ៤.១៥% ដល់ជាង ២០០ លានគីឡូក្រាមបើប្រៀបធៀបទៅនឹងឆ្នាំមុន។
ទន្ទឹមនឹងនេះទីផ្សារធំបំផុតរបស់ប្រទេសនេះគឺ ប្រទេសអ៊ីរ៉ាក់ដែលជាអ្នកនាំចូលតែ Celyon ច្រើនជាងគេ បន្ទាប់មកប្រទេសទួរគី និងរុស្ស៉ី។ ក្រៅពីនេះទីផ្សារដែលគួរឲ្យកត់សម្គាល់ផ្សេងទៀតរួមមានប្រទេសលីប៊ី ចិន អាស៊ែបៃហ្សី ស៊ីរី និងអារ៉ាប់រួម។ គួរបញ្ជាក់ផងដែរថាប្រទេសស្រីលង្កាបានកំណត់គោលដៅ ៣.៥ ពាន់លានដុល្លារអាមេរិកតាមរយៈការនាំចេញតែរបស់ខ្លួននៅឆ្នាំ ២០៣០ និងផលិតកម្មតែ ៣៥០ លានគីឡូក្រាម ដោយការនាំចេញតែ Celyon របស់ស្រីលង្កា គឺជាអ្នករកអត្រាប្ដូរប្រាក់បរទេសធំជាងគេទី ៥ កាលពីឆ្នាំមុន៕


អត្ថបទ៖ លីនី


