ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍អឹសួរិនស៍ដែលជាផ្នែកមួយនៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខគេនៅកម្ពុជា។ នៅថ្ងៃនេះបានបង្ហាញជូនសាធារណជននូវផលិតផលធានារ៉ាប់រងពីរសំរាប់ផ្តល់ជូនជាមធ្យោបាយដល់ក្រុមហ៊ុនឬស្ថាប័នក្នុងការថែរក្សាធនធានមនុស្សដែលជាទ្រព្យសម្បត្តិយ៉ាងសំខាន់ចូលរួមចំណែកក្នុងការផ្តល់ភាពរីកចំរើន និងវឌ្ឍនភាពដល់ក្រុមហ៊ុនឬស្ថាប័ននោះ។
ផលិតផលទី១ គឺផលិតផលធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ជាក្រុម(Group Term Life Insurance) ដែលជាបណ្ណសន្យារ៉ាប់រងដែលអាចត្រូវបានបន្តសុពលភាពជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ការការពារដល់និយោជិករបស់ក្រុមហ៊ុនឬស្ថាប័ន។ ផលិតផលធានារ៉ាប់រងនេះ មានតំលៃទាប (បុព្វលាភធានារ៉ាប់រងទាប) តែផ្តល់នូវតំលៃទឹកប្រាក់ធានារ៉ាប់រងខ្ពស់ និងផលិតផលធានារ៉ាប់រងនេះត្រូវបានទិញដោយក្រុមហ៊ុនឬស្ថាប័ន ដើម្បីផ្តល់ការធានាដល់បុគ្គលិករបស់ខ្លួន។ តាមរយៈផលិតផលធានារ៉ាប់រងនេះក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ឡាយហ៍ និងផ្តល់ថវិកា មួយកញ្ចប់តាមទឹកប្រាក់ធានារ៉ាប់រងដល់ក្រុមគ្រួសាររបស់និយោជិក ប្រសិនបើមានហេតុការណ៍អកុសលណាមួយកើតឡើងចំពោះនិយោជិក។
ផលិតផលធានារ៉ាប់រងមួយនេះមានតំលៃសមរម្យហើយក្រុមហ៊ុនឬស្ថាប័នអាចមានជំរើសក្នុងការរៀបចំការធានាទៅតាមអ្វីដែលក្រុមហ៊ុនចង់បានដើម្បីផ្តល់ការធានាមួយដ៏សមរម្យឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់និយោជិករបស់ខ្លួនក្នុងការចូលរួមចំណែកផ្តល់ការរីកចំរើនដល់ក្រុមហ៊ុន។ យើងអាចផ្តល់ធានារ៉ាប់រងនេះទៅតាមថវិការបស់ក្រុមហ៊ុនឬស្ថាប័ន និងចំនួនបុគ្គលិក ដោយផ្តល់ជូនបុគ្គលិកនូវភាពស្ងប់សុខក្នុងចិត្តដោយទុកចិត្តថាក្រុមគ្រួសាររបស់គាត់ និងទទួលបានការការពារសមរម្យមួយ ទោះបីខ្លួនគាត់ជួបហេតុការណ៍អកុសលណាមួយក៏ដោយក្នុងករណីទទួលមរណៈភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍។
ផលិតផលទី២ គឺផលិតផលធានារ៉ាប់រងការពារជាក្រុមទូលំទូលាយ(Group Comprehensive Care Insurance) ដែលអនុញ្ញាត្តិអោយនិយោជិកអាចបង្កើនការការពារលើធានារ៉ាប់រងអាយុជីវិតរបស់គាត់តាមរយៈថវិកាផ្ទាល់ខ្លួនក៏ដូចជាត្រៀមនូវកញ្ចប់ថវិកាមួយកញ្ចប់នៅពេលចូលនិវត្តន៍ សំរាប់ការសិក្សារបស់កូនៗ ទុកជាការសន្សំសំរាប់អ្វីមួយ ឬសំរាប់ការវិនិយោកណាមួយជាដើម។
និយោជិកអាចប្រើប្រាស់ផលិតផលទី២ នេះដោយការចូលរួមដោយស្មត្រ័ចិត្តតាមរយៈការអនុញ្ញាត្តិអោយផ្នែកធានាមនុស្សកាត់ចេញពីប្រាក់បៀរវត្សប្រចាំខែដើម្បីបង់បុព្វលាភធានារ៉ាប់រង។ និយោជិកអាចជ្រើសរើសជំរើសមួយក្នុងជំរើសទាំង៤ ដែលបុព្វលាភធានារ៉ាប់រងប្រចាំខែ ចាប់ពី ៥$ក្នុងមួយខែ រហូតដល់ ២០$ក្នុងមួយខែ។ ឧទាហរណ៍សម្រាប់គម្រោង ៥$ក្នុងមួយខែ និយោជិកទទួលបានការធានារ៉ាប់រងលើអាយុជីវិតក្នុងទឹកប្រាក់ចំនួន ៥០០០$ លើការការពារពីមរណភាពឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រប់មូលហេតុ និងទឹកប្រាក់ធានារ៉ាប់រងចំនួន ១០,០០០$ សំរាប់ការពារលើករណីមរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់។ លើសពីនេះទៀត រយៈពេល១២ខែបន្ទាប់ពីគាត់ប្រើប្រាក់ផលិតផលធានារ៉ាប់រងនេះ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ឡាយហ្វ៍ក៏ផ្តល់ជូននូវអត្ថប្រយោជន៍សាច់ប្រាក់បូកបង្ករដែលមានចំនួនប្រហាក់ប្រហែល ៣០ ដល់ ៤០%នៃបុព្វលាភធានារ៉ាប់រងដែលគាត់បានបង់ជាប្រចាំខែ អាស្រ័យតាមអាយុរបស់គាត់។
យើងដឹងថាធនធានមនុស្សជាទ្រព្យសម្បត្តិដ៏សកម្ម និងសំខាន់បំផុតសំរាប់ក្រុមហ៊ុន និងស្ថាប័ននីមួយៗដែលផ្តល់នូវការរីកចំរើនដល់ក្រុមហ៊ុន ឬស្ថាប័នមិនថាក្រុមហ៊ុន ឬស្ថាប័នតូច ឬធំក្តី ប្រសាសន៍របស់លោក យក់ ចំរើនប្ញទ្ធិជា ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ នៅក្នុងកម្មវិធីណែនាំផលិតផលទាំង២ខាងលើ។ ផលិតផលធានារ៉ាប់រងអាយុជីវិត មានកាលកំណត់ជាក្រុម(Group Term Life) ជាការយកចិត្តទុកដាក់របស់ក្រុមហ៊ុនឆ្លើយតបទៅនឹងការចូលរួមរបស់និយោជិក ដើម្បីភាពរីកចំរើនរបស់ក្រុមហ៊ុន ឬស្ថាប័ន ហើយក្រុមហ៊ុន ឬស្ថាប័នរបស់គាត់និងផ្តល់ការការពារជាប្រាក់ធានារ៉ាប់រងមួយចំនួនដល់ក្រុមគ្រួសាររបស់និយោជិកបើមានហេតុការណ៍អកុសលណាមួយកើតឡើងចំពោះនិយោជិកនោះ។
លោកចំរើនប្ញទ្ធិបន្ថែមទៀតថាក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ផ្តល់ជូនផលិតផលទាំងពីនេះ ក្នុងពេលវេលាមួយដ៏ត្រឹមត្រូវ និងសមស្រមបំផុតដែលផលិតផលធានារ៉ាប់រងអាយុជីវិតបាន ក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរៀបចំផែនការហិរញ្ញវត្ថុរបស់ក្រុមគ្រួសារនីមួយៗ ស្របពេលដែលប្រទេសកម្ពុជាកំពុងវិវឌ្ឍន៍ខ្លួនឈានទៅមុខយ៉ាងលឿន។ ដល់ចំនុចនេះថាមិនជាការគិតត្រឹមតែថា តើក្រុមហ៊ុនចង់ផ្តល់ការធានាកំរិតណាដល់បុគ្គលិកនោះ គឺត្រូវគិតថែមទៀតថា ក្រុមហ៊ុនអាចធ្វើអ្វីខ្លះ ទៀតដើម្បីអោយបុគ្គលិករបស់ខ្លួនទទួលបានការធានាបន្ថែមកាន់តែខ្ពស់អោយស្របទៅតាមតម្រូវការធានារ៉ាប់រងផ្ទាល់ខ្លួនគាត់ និងក្រុមគ្រួសារគាត់។
នៅក្នុងទីផ្សារដែលមានការប្រគួតប្រជែងខ្ពស់ ក្រុមហ៊ុន ឬស្ថាប័នតែងតែព្យាយាមជ្រើសរើស និងថែរក្សាបុគ្គលិកដែលជាធនធានរបស់ក្រុមហ៊ុនឬស្ថាប័នតាមរយៈការផ្តល់អត្ថប្រយោជន៍បន្ថែមដល់បុគ្គលិករបស់ខ្លួនដើម្បីលើកកំពស់ការចូលរួមចំណែកក្នុងភាពរីកចំរើនរបស់ក្រុមហ៊ុន ឬស្ថាប័នដោយការប្រឹងប្រែងខិតខំធ្វើការងារអោយអស់ពីកំលាំងកាយចិត្តពីព្រោះមានតែបុគ្គលិកដែលធ្វើការងារចេញពីចិត្ត និងបេះដូងទេដែលផ្តល់នូវផលិតភាព និងប្រសិទ្ធិភាពការងារខ្ពស់។ បុគ្កលិកដែលដឹងនឹងជឿជាក់ថាក្រុមហ៊ុនរបស់គាត់ដែលតែងតែយកចិត្តទុកដាក់ពីសុខមាលភាព និងសុខទុក្ខរបស់គាត់ តែងតែចូលរួមចំណែកក្នុងការធ្វើអោយក្រុមហ៊ុនរីកចំរើនទៅមុខចេញពីទឹកចិត្ត និងបេះដូងរបស់គាត់។
លោកចំរើនឬទ្ធិ បញ្ជាក់បន្ថែមថា ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា នឹងផ្តល់ផលិតផលធានារ៉ាប់រងទាំងពីនេះប្រកបដោយវិជ្ជាជីវៈខ្ពស់តាមរយៈក្រុមការងារប្រកបដោយចំណេះដឹង ទីប្រឹក្សាដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងការជ្រោមជ្រែងពីក្រុមហ៊ុនធានារ៉ាប់រងបន្តអន្តរជាតិល្បីៗ។
ទោះបីជាក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ជាក្រុមហ៊ុនថ្មីក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជាច្រើនទៀត។ ក្រុមហ៊ុនហ្វតតេឡាយហ្វ៍ត្រូវបានបង្កើតឡើងដោយឈរលើកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេដែលបានកសាងក្នុងរយៈពេល ២០ឆ្នាំប្រកបដោយជោគជ័យ (លោក ចំរើន ឬទ្ធិបន្ថែម) ក្នុងរយៈពេល ២ ទស្សវត្សន៍មកនេះក្រុមហ៊ុនហ្វតតេ បានកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងចំណោមអតិថិជនរបស់ខ្លួនទាំងបុគ្គល និងអតិថិជនជាក្រុមហ៊ុន ឬស្ថាប័នដោយផ្តល់ផលិតផលជាច្រើនដូចជាធានារ៉ាប់រងលើ ទ្រព្យសម្បត្តិទំនួលខុសត្រូវជាកាតព្វកិច្ច សុខភាព និងផលិតផលធានារ៉ាប់រងជាច្រើនផ្សេងទៀត។ យើងចង់កសាងក្រុមហ៊ុនហ្វតតេឡាយហ្វ៍ថ្មីនេះដោយពឹងផ្នែកលើមូលដ្ឋានគ្រឹះដ៏រឹងម៉ាំដើម្បីផ្តល់នូវផលិតផលធានារ៉ាប់ងអាយុជីវិតដល់គ្រប់អតិថិជននិងប្រជាជនកម្ពុជា។
ពត៌មានបន្ថែមអំពីផលិតផលថ្មី សូមទាក់ទងមកក្រុមហ៊ុនហ្វតតេឡាយហ្វ៍តាមៈ
Info@ fortelifeassurance.com
Tel: 023 88 5077






