អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងនៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៩ នេះបើយោងតាមក្រសួងហត្ថពលិកនៃប្រទេសសិង្ហបុរី។ អត្រាគ្មានការងារធ្វើនេះមិនទៀងទាត់នោះទេ ឡើងចុះក្នុងអំឡុងខែនីមួយៗ ដោយនៅក្នុងខែកញ្ញាបានកើនឡើង ២.៣% និងកើនឡើង ២.២% នៅក្នុងខែមិថុនា។
ទន្ទឹមនឹងនេះអត្រាប្រជាជនសិង្ហបុរីបានកើនឡើងដល់ ៣.២% ទៅដល់ ៣.៣% ខណៈពេលដែលអត្រាប្រជាជន និងអ្នករស់នៅអចិន្រ្តៃយ៍បានកើនឡើងពី ៣.១% ទៅ ៣.២%។ ស្របពេលដែលការកាត់បន្ថយបុគ្គលិកបានកើនឡើងដល់ ២,៩០០ កន្លែងកាលពីត្រីមាសទី២ កើនឡើងពីចំនួន ២,៣២០ កន្លែងក្នុងឆមាសទី១ និងពី ២,៨៦០ កន្លែងកាលពីឆ្នាំមុន។ ក្នុងនោះផងដែរផ្នែកបម្រើសេវាកម្មបានកាត់បន្ថយការងារប្រមាណ ៦០% ផ្នែកផលិត ២១% និងផ្នែកសាងសង់ ១៤%។
យោងតាមប្រភពដដែលបានឲ្យដឹងថាដោយសារតែប្រជាជនភាគច្រើននៃចំនួន ១៦,១០០ នាក់ទៀតរកការងារធ្វើនៅក្នុងវិស័យសេវាកម្ម។ ខណៈពេលដែលការធ្លាក់ចុះនៃការងារក្នុងវិស័យដូចជាការលក់ដុំ និងលក់រាយនៅក្នុងពាណិជ្ជកម្មដែលមានចំនួនតិចជាងត្រីមាសមុន។ ប៉ុន្តែទោះជាយ៉ាងណាការងារសរុបដោយមិនរាប់បញ្ចូលពលករដែលធ្វើការតាមផ្ទះនៅបរទេសបានកើនឡើង ២២,៤០០ កន្លែងចាប់ពីខែកក្កដាដល់ខែកញ្ញា។ ដោយកំណើននេះកើនឡើង ៣ ដង នៃចំនួន ៦,២០០ កន្លែងកាលពីត្រីមាសមុន និងខ្ពស់ជាងកំណើន ១៦,៧០០ កន្លែងកាលពីមួយឆ្នាំមុនផងដែរ ៕

អត្ថបទ៖ លីនី


