ប្រធានាធិបតីអាមេរិក Donald Trump ចាយប្រាក់ ៣០០០ ដុល្លារសម្រាបអាហាររហ័សរបស់ McDonald, Wendy, Burger King and Domino ខណៈដែលមហាសេដ្ឋី Warren Buffett និង Bill Gates ជាហ្វេនផ្កាប់មុខអាហារទាំងនោះ
បុគ្គលជោគជ័យ October 26, 2019 Chan Sreyny

ជាធម្មតាមនុស្សជាច្រើនតែងតែគិតថាការរស់នៅរបស់មហាសេដ្ឋី និងបុគ្គលល្បីៗជាច្រើននៅលើពិភពលោកជាជិវិតដែលសុខស្រួល មានអ្វីៗគ្រប់យ៉ាងតាមចិត្តប្រាថ្នា ប៉ុន្តែមិនបែបនោះទាំងអស់ទេនៅពេលបុគ្គលជោគជ័យមួយចំនួនកាន់តែមាន ជីវិតរបស់ពួកគេកាន់តែសាមញ្ញ។ ជាក់ស្ដែងដូចជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គាត់ជាមនុស្សដែលចូលចិត្តអាហារបែបរហ័សដូចជា ប៊ឺហ្គឺ សាំងវិច និងដំឡូវបារាំងបំពងជាដើម។

ដោយកាលពីយប់ថ្ងៃច័ន្ទប្រធានាធិបតីអាមេរិករូបនេះ បានរៀបចំពិធីជប់លៀងសម្រាប់កីឡាករបាល់ទាត់វ័យក្មេង Clemson Tigers នៅសេតវិមានរបស់ខ្លួនដោយនៅលើតុមានសុទ្ធតែអាហាររបស់ហាង McDonald, Wendy, Burger King and Domino រហូតដល់ ៣០០ មុខដែលចំណាយថវិការពីហោប៉ៅផ្ទាល់ខ្លួនចំនួន ៣០០០ ដុល្លារសម្រាប់អាហារមួយពេលនេះ។ បន្ថែមពីនេះនៅពេលធ្វើយុទ្ធនាការសម្រាប់តំណែងប្រធានាធិបតីលោកបានកុម៉្មង់អាហារពេលល្ងាចពីហាង McDonald ហើយកាលពីពេលថ្មីៗនេះ គាត់បានបង្ហោះរូបភាពនៅលើគណនី tweeter របស់ខ្លួន ពេលកំពុងទទួលទានមាន់បំពង KFC ផងដែរ។

ដោយឡែកមិនមែនមានតែប្រធានាធិបតីអាមេរិកនោះទេ ដែលចូលចិត្តអាហាររហ័ស សូម្បីតែមហាសេដ្ឋី Warren Buffett បរិភោគ McDonald រាល់ថ្ងៃ។ ទោះបីជាគាត់មានឋានៈជាមហាសេដ្ឋីក៏ពិតមែនតែលោក Buffett មិនដែលចំណាយច្រើនជាង ៣.១៧ ដុល្លារសម្រាប់អាហារពេលព្រឹកនោះទេ។ ជាមួយគ្នានេះមិត្តភក្តិរបស់លោក Buffett ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ក៏ជាអ្នកគាំទ្ររបស់ McDonald និងជ្រើសរើសយកឈីសប៊ឺហ្គឺរ សម្រាប់អាហារថ្ងៃត្រង់៕

អត្ថបទ៖ លីនី